សមាជិក​ Girls’ Generation និង Jessica នឹង​វិល​វិញ តទល់​គ្នា​ក្នុង​ខែ​មីនា?

Jessica អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Girls’ Generation ដែល​ទើប​តែ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Coridel Entertainment នឹង​អាច​ចេញ​អាល់ប៊ុម​ទោល​ដំបូង​ក្នុង​ពេល​ឆាប់​ៗ​នេះ។ កំឡុង​ពេល​ជាមួយ​គ្នា​នេះ​ សមាជិក​មួយ​ចំនួន​របស់ Girls’ Generation ដូចជា Tiffanny, Teayeon និង Yuri ក៏​មាន​ព័ត៌មាន​លេច​ឮ​ថា​នឹង​ចេញ​អាល់ប៊ុម​ទោល​បន្ត​បន្ទាប់​គ្នា​ផង​ដែរ។

 

សមាជិក​ Girls’ Generation និង Jessica នឹង​វិល​វិញ តទល់​គ្នា​ក្នុង​ខែ​មីនា?

 

ក្រោយ​ចាក​ចេញ​ពី​ផលិតកម្ម SM Entertainment តារា​ពូកែ​រក​ស៊ី Jessica បាន​មមាញឹក​នឹង​ការងារ​​​ផ្សេង​ៗ​ជា​ច្រើន។ ទោះ​យ៉ាង​ណា ថ្មី​ៗ​នេះ​នាង​ក៏​កំពុង​តែ​ថត​បទ​ចម្រៀង​ថ្មី​ៗ ដើម្បី​ត្រៀម​បង្ហាញ​ខ្លួន​លើ​ឆាក​តន្ត្រី​សាជាថ្មី​ដែរ។ ផលិតកម្ម SM Entertainment វិញ កន្លង​មក​ ធ្លាប់​បាន​ប្រកាស​ថា​អាល់ប៊ុម​ទោល​របស់​សមាជិក​ទាំង​៣​របស់ Girls’ Generation នឹង​ចេញ​ក្នុង​ខែ​មីនា។ ទោះ​យ៉ាង​ណា សមាជិក Taeyeon បាន​ចេញ​អាល់ប៊ុម​ទោល​ “Rain” របស់​ខ្លួន​រួច​ហើយ​កាល​ពី​ខែ​កុម្ភៈ ដូច្នេះ​ក្រុម​អ្នក​គាំទ្រ​កំពុង​រង់​ចាំ​មើល​អាល់ប៊ុម​ទោល​របស់​តារា​ចម្រៀង​ពីរ​រូប​ទៀត​ក្នុង​ខែ​នេះ។

 

Jessica ក៏​អាច​នឹង​ប្រឈមមុខ​នឹង​សមាជិក​ Girls’ Generation ផង​ដែរ​ក្នុង​កម្មវិធី​សម្រស់ តាម​ទូរទស្សន៍។ តាម​របាយការណ៍​កន្លង​មក ចាប់​ពី​ខែ​មីនា​នេះ Jessica នឹង​ចាប់​ផ្ដើម​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី “Beauty Bible”។ ចំណែក​សមាជិក Hyoyeon ក៏​ត្រឹម​នឹង​ធ្វើ​ជា​អ្នក​ប្រឹក្សា​ផ្នែក​សម្ផស្ស​ក្នុង​កម្មវិធី “Get It Beauty” ផង​ដែរ ៕

 

គិត​យ៉ាង​ណា​ដែរ បើ​សិន​ជា​ពួក​គេ​នឹង​ត្រូវ​ត​ទល់​គ្នា​លើ​ឆាក​តែ​មួយ​ពិត​មែន?

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop