ឆ្នាំ២០១៥ ក្រសួងព័ត៌មាន ខ្វះអ្នកមាន ជំនាញការងារ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងឆ្នាំ២០១៥ កន្លងមកនេះ ក្រសួងបានជួបបញ្ហា ប្រឈមដូចជាខ្វះអ្នកមានជំនាញការងារ ដើម្បីមកបំពេញការងារ។

ក្នុងឱកាស បើកសន្និបាទ បូកសរុបការងារ វិស័យព័ត៌មាននិង សោតទស្សន៍ ឆ្នាំ២០១៥ ទិសដៅការងារ ភារកិច្ចឆ្នាំ២០១៦ នៅថ្ងៃទី២ ខែមីនានេះ លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា” យើងបានយកចិត្តទុក ដាក់ដើម្បីពង្រឹងពង្រីក វិសាលភាព គុណភាព នៃប្រព័ន្ធផ្សព្វផ្សាយ ។ យើងបានបន្តយកចិត្តទុក ដាក់លើធន ធានមនុស្ស ដែលកំពុងតែមានបញ្ហាប្រឈមគ្រប់អង្គភាពចំណុះទាំងអស់”។

លោកបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ បានរៀបចំការប្រឡងជ្រើសរើស ក្របខណ្ឌថ្មី ចំនួន៧១នាក់ បន្ថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយនៅតែខ្វះខាតមន្រ្តីសម្រាប់បម្រើការងារដដែល។ មូលហេតុមាន មន្រ្តីក្មេងៗមួយចំនួន ដែលបានស៊ូក្នុងក្របខណ្ឌហើយ ហាក់ដូចជាគ្រាន់តែផ្ញើស្តំា នៅក្នុងក្របខណ្ឌរបស់ក្រសួង តែទៅធ្វើការនៅកន្លែងផ្សេង និងមានមន្រ្តីមួយចំនួនទៀត បានខិតខំរកមធ្យោបាយ ដើម្បីស្វែងរកតួនាទី និងមុខ តំណែងខ្ពស់ តែមិនខិតខំពង្រឹងពង្រីកសមត្ថភាពដឹកនំាគ្របគ្រង់ នូវជំនាញរបស់ខ្លួនទេ ធ្វើបរិយាកាសក្នុង ក្របខណ្ឌមន្រ្តីរាជការមានការជ្របូកជ្របល់ និង បង្កជាសតិអារម្មណ៍ពិបាកគ្របគ្រង់ទៀត ។

លោកបានបញ្ជាក់ថា “ទំាងនេះគឺជាបញ្ហាប្រឈម ដែលពេលនេះ យើងទំាងអស់គ្នា ត្រូវតែចូលរួមដោះស្រាយ ឲ្យបានល្អ ដើម្បីធានាថា ធនធានមនុស្សរបស់យើងមានសមត្ថភាព និង មានឆន្ធៈអនុវត្តន៍ការងារ បានយ៉ាង ពិតប្រាកដ ស្របតាមកម្មវិធីកែទម្រង់គ្របគ្រង់រដ្ឋបាលសាធារណៈ និង ការកែទម្រង់គ្របគ្រង់ ហិរញ្ញវត្តុ សាធារណៈរបស់រដ្ឋាភិបាល”៕

ឆ្នាំ២០១៥ ក្រសួងព័ត៌មាន ខ្វះអ្នកមាន ជំនាញការងារ