ធី សុវណ្ណថា ៖ ខ្ញុំមិនប្តឹងទៅលោក កឹម សុខា នោះទេ

ភ្នំពេញ៖ មុននេះបន្តិច ធី សុវណ្ណថា បានចេញមុខអះអាថា មិនបានប្តឹងទៅកាន់លោក កឹម សុខា នោះទេ តែស្វែងរកកាពិត ជុំវិញ ការទម្លាយ ខ្សែអាត់នោះ ដែលនិយាយបរិហារកេរ្តិ៍លើរូបនាង ។

តាមរយៈវីដេអូឃ្លិបដែលមានរយៈពេល ជាង២នាទី ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ធី សុវណ្ណថា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នាងបាននិយាយថា «ករណីបែកធ្លាយសំឡេង ដែលបរិហារកេរ្តិ៍ នាងខ្ញុំហើយ អ្នកដែលផុសហ្នឹងគេថា ជាសំឡេង លោក កឹម សុខា  ហើយបងប្អូនមួយចំនួនធំគិតថា បានចោទប្រកាន់ ថាជាសំឡេង លោក កឹម សុខា តែសម្រាប់ខ្ញុំ អត់ចោទប្រកាន់ ជាសំឡេង លោក កឹម សុខា នោះទេ ព្រោះយើងអត់អាច ទទួលយកបាន អត់ទាន់ជឿនោះទេ ព្រោះថា  សំឡេងនោះគ្រាន់តែជាសំឡេង មិនមែនជាវីដេអូ  អ៊ីចឹង » ។

ធី សុវណ្ណថា បានបន្តទៀតថា «អ្វីដែលយើងត្រូវការ ពេលនេះគឺខ្ញុំ បានធ្វើការប្តឹង ដើម្បីស្វែងរក  ម្ចាស់សំឡេង ពិត ដែល គាត់ធ្វើវីដេអូ បរិហារកេរ្តិ៍ហ្នឹងណា ព្រោះថា បើសិនជាសំឡេង ហ្នឹងមិនមែនសំឡេង លោក កឹម សុខា គឺវាប៉ះពាល់ទាំងកិត្តិយសលោក កឹម សុខា ទាំងកិត្តិយសខ្ញុំ  អ៊ីចឹង ក្នុងការប្តឹងរបស់នាងខ្ញុំ គឺខ្ញុំអត់ប្តឹងទៅលោក កឹម សុខា ទេ គឺយើងប្តឹង ស្វែងរក សំឡេងពិតហ្នឹង ដើម្បីឲ្យគាត់ចេញមក ទទួលខុសត្រូវ » ៕

នាងខ្ញុំ ហានប្រឈមមុខគ្រប់យ៉ាងដើម្បីស្វែងរកការពិត និងយុត្តិធម៌សង្គម :)

Posted by Thy Sovantha on Tuesday, March 1, 2016

ធី សុវណ្ណថា ៖ ខ្ញុំមិនប្តឹងទៅលោក កឹម សុខា នោះទេ