កុមារជនជាតិព្នង អំពាវនាវ រកគ្រូប ង្រៀនបន្ថែម ជួយបណ្តុះបណ្តាល នៅចិត្របុរី

ភ្នំពេញ៖ កុមារជនជាតិព្នង រស់នៅកណ្ដាលព្រៃភ្នំ ស្ថិតក្នុងភូមិឆ្លងកាត់ទេចម្លង ឃុំចិត្របុរី ស្រុកចិត្របុរី ខេត្តក្រចេះ បានអំពាវនាវដល់ រាជរដ្ឋាភិបាលកម្ពុជា ជួយសាងសង់បន្ទប់រៀន និងបញ្ជូនគ្រូបង្រៀន បន្ថែមទៀត ខណៈសាលារៀន ដាច់ស្រយ៉ាល មួយនេះមានត្រឹម ៤ថ្នាក់។

សាលាឆ្លងកាត់ទេចម្លងនេះ ស្ថិតក្នុងសហគមន៍របស់ បងប្អូនជនជាតិភាគតិចព្នង ដែលមានសិស្សកំពុងសិក្សាចំនួនជាង ៦០នាក់ ក្នុងនោះមានជាង ២០នាក់ ជាសិស្សតូចៗរៀនថ្នាក់ មត្តេយ្យសិក្សា ដែលត្រូវបានឪពុក ម្តាយបញ្ជូនទៅផ្ញើគ្រូ ជួយមើលថែពួកគេ ហើយសាលាដែលមានត្រឹម ១ខ្នង និងប្រកដំបូលស័ង្កសី ជញ្ជាំងឈើនេះ មានគ្រូបង្រៀនចំនួន ៣នាក់ រួមទាំងនាយកសាលា ១នាក់។

កុមារី ឈុំ សុម៉ាលី បានប្រាប់ក្រុមអ្នកសារព័ត៌ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ពីការតាំងចិត្តរបស់ខ្លួន ចង់រៀនដល់ចប់ថ្នាក់ទី១២ ហើយនៅពេលអនាគត កុមារីរូបនេះ មានមហិច្ឆិតា ចង់ក្លាយទៅជាគ្រូបង្រៀន ដើម្បីជួយបណ្តុះបណ្តាលកុមារផ្សេងទៀតក្នុងភូមិ ព្រោះថា បច្ចុប្បន្ន នៅក្នុងសាលាកំពុងសិក្សាមួយនេះ ខ្វះគ្រូបង្រៀន។

ក្រៅពីមហិច្ឆិតារបស់ខ្លួន ចង់បានរៀនចប់ថ្នាក់ទី១២ កុមារី ឈុំ សុម៉ាលី ក៏បានសូមណូមពរបន្ថែមទៀតថា “ខ្ញុំចង់បានសាលា ចង់បានអណ្ដូងទឹក និងបង្គន់ ព្រោះក្នុងសហគមន៍នេះ មានការខ្វះខាត”។

ដោយនិយាយជាភាសា ដើមជនជាតិភាគតិចព្នង កុមារី ភី សូនី បានឲ្យដឹងតាមរយៈអ្នកបកប្រែថា នាងចង់ធ្វើជាគ្រូបង្រៀនដែរ ព្រោះនៅពេលអនាគត ចង់ពង្រីកនូវ សហគមន៍របស់ខ្លួន ឲ្យមានការរីកចម្រើនតាមលទ្ធភាព ដែលធ្វើទៅបាន និងព្យាយាមកសាងខ្លួន ឲ្យក្លាយទៅជាគ្រូបង្រៀនដ៏ល្អម្នាក់នៅក្នុងសហគមន៍។

កុមារី ភី សូនី ក៏បានសូមណូមពរដែរថា “ខ្ញុំចង់បានសាលារៀនឲ្យបានគ្រប់គ្រាន់ បង្គន់ អណ្ដូងទឹក ចង់បានសៀវភៅ និងសម្ភារៈសិក្សាបន្ថែម ព្រោះថា ពេលមានសប្បុរសជនឲ្យម្តងៗ មានការសប្បាយរីករាយយ៉ាងខ្លាំង”។

លោកគ្រូ ប៉ុច នី ដែលកំពុងបង្រៀនពហុភាសា នៅក្នុងសាលាឆ្លងកាត់ទេចម្លង បានបញ្ជាក់ថា លោកបានបង្រៀនសិស្ស នៅក្នុងសាលានេះ បានរយៈពេល ៣ឆ្នាំហើយ ឯការសិក្សារបស់ក្មេងៗ លោកត្រូវបង្រៀនច្រើនថ្នាក់ ហើយបង្រៀនច្របូកច្របល់គ្នា ក្នុងបន្ទប់តែមួយ។

លោកគ្រូ បានបន្តថា “នៅពេលដែលកុមារ ជនជាតិព្នងចេះអក្សរនោះ ពួកគាត់អាចរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ការរស់នៅរបស់ពួកគាត់ដូចដើមវិញ ដូចជារបាំសិល្បៈ ច្រៀងរាំចឹង កាលពីមុនអត់ទាន់មានអក្សរសាស្ត្រចឹង គាត់បាត់ស្ទើរពាក់កណ្ដាលហើយ។ ឥឡូវមានការរំលឹកពីក្រសួង អង្គការ UNICEF អង្គការ CARE នៅក្នុងសៀវភៅនីមួយៗ មានចម្រៀងរបស់គាត់ មានអក្សរសាស្ត្ររបស់គាត់ជាដើម”។

សូមបញ្ជាក់ថា សាលាឆ្លងកាត់ទេចម្លងនេះ បានទទួលការឧបត្ថម្ភ ពីផ្ដល់ជំនួយជាថវិកា សម្រាប់សាងសង់សាលា ពីអង្គការមួយចំនួន មានអង្គការ UNICEF, អង្គការ CARE និងដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធជាច្រើនទៀត ដែលមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា៕