ប៉ែន ចំរ៉ុង បង្ហាញតម្រុយថា ខ្លួននិងភរិយា កំពុងតែមានកូន

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាសម្តែង នាង ភិន សុដាលីស បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ខណៈដែលនាង បានរំលេចរូបថត ដែលទៅឆ្លុះអេកូពិនិត្យផ្ទៃពោះ ប៉ុន្តែពាក់ព័ន្ធ និងព័ត៌មាននេះ មិនត្រូវបានស្វាមីភរិយា ឥតខាន់ស្លាមួយគូនេះ ចេញមុខទម្លាយប្រាប់ សារព័ត៌មានឡើយ ។

ដោយនៅពេលថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានចេញមុខ បង្ហាញតម្រុយជាថ្មីថា ខ្លួននិងភរិយាកំពុង តែមានកូនពូនជាចៅ ព្រោះថាពេលនេះ ភរិយារូបស្អាតរបស់លោក កំពុងតែចាញ់ចង់ញុំានេះ ញុំានោះមិនឈប់ទេ ។

តាមរយៈសារ Facebook ដែលពិធីករសម្បូរវោហារ លោក ប៉ែន ចំរ៉ុង បានបង្ហោះជាសាធារណៈ ដោយលោកបានទម្លាយ បែបចង់លាក់បាំងថា « ចប់ការងារហើយ នៅឡើយការងារសំខាន់ គឺកុម្មង់អាហារ ហ៊ឺយមិនដឹងលោកកូនរឺលោកស្រីទេ ទារញុំាលក្ខណៈឃ្លានឥតល្ហែ ឃ្លានគ្រប់ពេល ធ្ធើបានគ្រប់យ៉ាងឲ្យ តែសុខភាពល្អ ទាំងពីរនាក់ទៅបានហើយ» ។

បើទោះបីជាពេលនេះ ទាំងស្វាមីភរិយាវ័យក្មេងមួយគូនេះ បានទម្លាយបែបបង្ហើរថា ពួកគេចាប់ផ្តើម មានកូនពូនជាចៅជាមួយគ្នា ទាំងដែលមិនទាន់បានដឹកដៃគ្នា ចូលរោងការសំពះផ្ទឹម តាមប្រពៃណីផង ស្រាប់តែពួកគេ ទាំងពីរនាក់មានកូន ព្រោះថាក្រោយ ពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាទៅចុះអេតាស៊ីវិល មកស្វាមីភរិយា ឥតខាន់ស្លាមួយគូនេះ បានរួមរស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ៕