សមាជិក Big Bang ហាក់មិនសប្បាយចិត្ត ពេលសួរដល់រឿង ចូលបម្រើទ័ព

កូរ៉េ៖ ខណៈតារាចម្រៀង និងតារាសម្តែងល្បីៗជាច្រើន សម្រេចចិត្តផ្អាកពីសិល្បៈ ចូលទៅបម្រើទ័ព ដែលជាកាតព្វកិច្ច សមាជិកក្រុមចម្រៀង ដ៏ល្បីល្បាញ Big Bang ហាក់មិនសប្បាយ ចិត្តទាល់តែសោះ ពេលនិយាយដល់រឿងនេះ ។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀង G-Dragon មេក្រុមចម្រៀង Big Bang បាននិយាយថាពួកខ្លួន មិនចង់និយាយច្រើន ពីអនាគតរឿង ចូលហាត់ទាហាន ឬបម្រើទ័ពនៅថ្ងៃណានោះទេ ដែលសម្តីធ្វើឲ្យ អ្នកគាំទ្រជាច្រើនគិតថា សមាជិករបស់ក្រុមចម្រៀងនេះ មិនសប្បាយចិត្តពេលនិយាយ ដល់រឿងចូលបម្រើទ័ព ។

ក្នុងពេលជួបសម្ភាសន៍ នៅផលិតកម្មរបស់ខ្លួន YG Entertainment តារាវ័យ២៧ឆ្នាំ G-Dragon បាននិយាយថា « ពេលនេះពួកខ្ញុំរវល់ តែរីករាយនិងមមាញឹកខ្លាំង ក្នុងកាងារសិល្បៈ ហើយរឿងមួយដែលពួកខ្ញុំ ត្រូវគិតគឺធ្វើយ៉ាងណា ឲ្យអនាគតប្រសើរជាងថ្ងៃនេះ» ។

ដោយឡែកតារាចម្រៀង Daesung សមាជិកម្នាក់ទៀត របស់ Big Bang បាននិយាយដែរថា «ជាការពិតយើងមិន អាចមានឱកាសច្រើន ក្នុងការឈរលើឆាកតន្ត្រីផង និងបំពេញកាតព្វកិច្ច ក្នុងពេលតែមួយនោះទេ ដូច្នេះការសម្តែងរបស់ពួកយើង នៅពេលនេះគឺមានន័យណាស់ ដូច្នេះពួកយើងនឹង នៅតែបន្តការសម្តែង ពេលត្រឡប់មកពីបម្រើទ័ពវិញ តែការសម្រេចចិត្តថានឹងទៅ ថ្ងៃណានោះ គឺខ្ញុំមិនទាន់ដឹងនៅឡើយ» ។

ជារឿយៗសមាជិករបស់ Big Bang តែងតែត្រូវចោទសួរពីរឿង ចូលបម្រើទ័ពរាល់ពេល ជួបសម្ភាសន៍ តែគ្រប់ពេលពួកគេ តែងឆ្លើយថារវល់ មិនទាន់ដឹងពេលវេលា ច្បាស់លាស់ ដោយក្រុមចម្រៀងនេះ អាចកំពុងលេចធ្លោខ្លាំង នៅកូរ៉េនិងបរទេស ដូច្នេះទើបមិនទាន់ ចង់ឃ្លាតពីសិល្បៈ ម្យ៉ាងដោយសារខ្លាចបាត់បង់ ប្រជាប្រិយភាពផងដែរ ៕

សមាជិក Big Bang ហាក់មិនសប្បាយចិត្ត ពេលសួរដល់រឿង ចូលបម្រើទ័ព

សមាជិក Big Bang ហាក់មិនសប្បាយចិត្ត ពេលសួរដល់រឿង ចូលបម្រើទ័ព