​គ្រូពេទ្យ​ដែលមាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់ នឹង​បាន​ផ្តល់នូវ​គុណភាព​ ​សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព

​កំពង់ឆ្នាំង: ថ្លែង​ទៅកាន់​គ្រូពេទ្យ មកពី​តាម​មណ្ឌល​ភាព និង មកពី​មន្ទីរពេទ្យបង្អែក​នានា ក្នុង​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​លើកឡើងថា គ្រូពេទ្យ​ប្រកបដោយ សមត្ថភាព​ខ្ពស់ និង​មាន​ជំនាញ​ច្បាស់លាស់ នឹង បានផ្តល់​នូវ​គុណភាព សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង មាន​ទំនុកចិត្ត ពី​ប្រជាពលរដ្ឋ ។

 កាល​លើកឡើង​របស់ ប្រធាន​មន្ទីរ​សុខាភិបាល​នេះ ធ្វើឡើង​ក្នុង​វគ្គ បណ្តុះបណ្តាល​មួយ ស្តីពី​ការថែទាំ និង​សង្គ្រោះបន្ទាន់​ជំងឺ​កុមារ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ដែល​សហការ​រៀបចំឡើង ដោយ​មន្ទី​សុខាភិបាល​ខេត្ត និង អង្គការ​មូលនិធិ​អភិវឌ្ឍន៍ សហគ្រាស​មូលធនសង្គម មន្ទីរពេទ្យ​ស្ត្រី និង កុមារ (KK) នៃ​ប្រទេស​សឹង្ហ​បុរី ។​
​    ​
​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​មានប្រសាសន៍ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការព្យាបាល​ថែទាំ​ជម្ងឺ​នោះ គ្រូពេទ្យ ត្រូវតែ​រក​គ្រប់​មធ្យោបាយ ដែល​អាច​ធានា​គុណភាព នៃ​សេវា​សុខាភិបាល ដូចជា​ត្រូវតែ​ធានា​គុណភាព នៃ​ការបណ្តុះបណ្តាល​គ្រូពេទ្យ ឲ្យ​មាន​សមត្ថភាព​ជំនាញ មាំទាំ​ច្បាស់លាស់ ដោយ​ការពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​គ្រូពេទ្យ ជាប្រចាំ ស្វែងរក​គ្រប់​វិធី ដើម្បី​ពង្រឹង វិន័យ​ការងារ​គ្រួ​ពេទ្យ ពិសេស​ពង្រឹង​សីលធម៌ វិជ្ជាជីវៈ​គ្រូពេទ្យ ជា​ចាំបាច់ ដោយ​ឲ្យ គ្រូពេទ្យ យល់ដឹង​យ៉ាង​ប្រាកដប្រជា ពី​ក្រមសីលធម៌​គ្រូពេទ្យ ។​
​    ​
​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​ថ្លែង​ទៀតថា នេះ​គឺជា​លើក​ទី​៤​ហើយ សម្រាប់​គ្រូពេទ្យ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​បានធ្វើការ​បណ្តុះបណ្តាល ពី​ជំនាញ​បច្ចេកទេស ដោយ​កិច្ចសហការ ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ សហគ្រាស​មូលធនសង្គម មន្ទីរពេទ្យ​ស្ត្រី និង កុមារ​(KK) នៃ​ប្រ​ទេ​សឹង្ហ​បុរី ។
​    ​
​លោក Christopher Wilson ស្ថាបនិក​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ សហគ្រាស​មូលធនសង្គម (SCVD) បាន​គូសបញ្ជាក់ថា ដោយមាន​កិច្ចសហការ​ល្អ ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត អង្គការ (SCVD) បានរៀបចំ​ធ្វើការ​បណ្តុះបណ្តាល ជា​បន្តបន្ទាប់ ដោយបាន​ផ្តល់​ជំនាញ បច្ចេកទេស​បន្ថែម ដល់​គ្រូពេទ្យ ស្របទៅតាម​ការវិវត្ត​ន៍ នៃ​ស្ថានភាព​ជំងឺ នាពេល​បច្ចុប្បន្ន ក្នុងសង្គម ដែល​តម្រូវអោយ​គ្រូពេទ្យ ត្រូវមាន​សមត្ថភាព​ខ្ពស់ ជំនាញ​ច្បាស់លាស់ ក្នុងការ​តាមដាន ពិនិត្យ ព្យាបាល​អ្នកជំងឺ ។

​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ផ្តោត​សំខាន់​លើ​ជំងឺ​កុមារ មាន​ជំងឺ​គ្រុនក្តៅ ខ្វះ​ជាតិ​ទឹក ផ្លូវដង្ហើម និង អនាម័យ​ផ្សេងៗ ដែល​បង្ហាញ​ដោយ គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ (KK) នៃ​ប្រទេស​សឹង្ហ​បុរី ៕V/S