សិស្ស និង​ប្រជាពលរដ្ឋ ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ប៉ូលិស​ចរាចរណ៍​ខេត្ត ចាប់​អប់រំ​

បន្ទាយមានជ័យ: លោក​យឹម វិសុទ្ធ នាយផ្នែក​ប៉ូលិស​ចរាចរណ៍​ជើងគោក​ខេត្ត បាន​និយាយថាៈ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព នៅក្នុង​ទី​រួម​ខេត្ត ត្រូវបាន​ប៉ូលិស​ចរាចរណ៍​គោលដៅ ចាប់​ប្រមូលផ្តុំ យកមក​ធ្វើ​ការណែនាំ អំពី​ច្បាប់​ចរាចរណ៍​ថ្មី ដែល​ត្រូវ​អនុវត្តន៍​ច្បាប់ មិន​ពាក់មួក​សុវត្ថិភាព ផាកពិន័យ​ជា​ប្រាក់ ចាប់​១០.០០០​រៀល ទៅ​១៥.០០០​រៀល​។​

​លោក​យឹម វិសុទ្ធ បាន​បន្តថាៈ សិស្ស និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព មាន​មួក​មិនត្រូវ​ទុក​ក្នុង​កន្ត្រក​មុខ​ទេ​។ សិស្សសាលា​ចេញពីផ្ទះ ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍ ចៀសវាង​ការស្លាប់​។ ចាប់​ថ្ងៃក្រោយ មិន​ឲ្យ​មាន​ដដែល​ទៀត​ទេ​៕V/S