តុលាការចិន សម្រេចផ្តន្ទាទោស ដល់ជនក្លែងបន្លំ យកប្រាក់ចំនួន ២៤នាក់ ឲ្យជាប់ពន្ធនាគារ ដែលមានទឹកប្រាក់សរុប ១,៥ពាន់លានដុល្លារ

ចិន៖ ប៊ីប៊ីស៊ី ក្នុងអំឡុងពេល ៥ម៉ោងកន្លងមកនេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា តុលាការចិន បានសម្រេចផ្តន្ទាទោស ដល់ជនដែលបាន ក្លែងបន្លំយកប្រាក់ ពីពលរដ្ឋប្រមាណ ១,៥ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ដែលមានគ្នាទាំងអស់ចំនួន ២៤នាក់ ហើយត្រូវជាប់ពន្ធនាគារ តាមកម្រិតទោសរៀងៗខ្លួន ។

គេបានដឹងថា ក្នុងចំណោមអ្នកជាប់ចោទ ពីបទក្លែងបន្លំយកប្រាក់ទាំង ២៤នាក់នោះ មានម្នាក់ដែលជាប់ ទោសអស់មួយជីវិត និងចំនួន ២៣នាក់ ទៀតជាប់ពន្ធនាគារ លើសពី១៤ឆ្នាំ ។

តាមដំណើររឿង ករណីខាងលើដែល ត្រូវបានតុលាការសម្រេច ផ្តន្ទាទោសជនទាំង ២៤នាក់នោះ ដោយសារតែពួក គេអ្នកខ្លះលួចលុយ និងបោកប្រាក់ និងបន្លំតាមប្រព័ន្ធកាត និងប្រាក់កម្ចីក្លែងក្លាយ ។

គេក៏បានដឹងថា មានអ្នកវិនិយោគិនជា ច្រើនប្រមាណ ២៣០,០០០នាក់ ដែលត្រូវបានគេបោក ប្រាស់រឿងប្រាក់កាសនេះ ។

ប្រភពព័ត៌មានក៏ បានចុះផ្សាយថា មានជនរងគ្រោះម្នាក់ បានសម្តែងនូវក្តី សោកស្តាយឡើងថា រូបនាង និសស្វាមី បានខិតខំសន្សំប្រាក់ យ៉ាងលំបាកណាស់ ហើយក៏ត្រូវគេ បោកប្រាស់យក ប្រាក់អស់ដូច្នេះ ៕