អាមេរិក៖ ចិននឹងទទួល ផលវិបាក ដោយសារការទាញ យកប្រយោជន៍ យោធាពីបញ្ហា សមុទ្រចិនខាងត្បូង

San Francisco៖ ប្រភពព័ត៌ដែល ទទួលបានពី គេហទំព័ររបស់ Business Insider នៅថ្ងៃនេះបានឲ្យដឹងថា លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ អាមេរិក Ash Carter បានចេញមកថ្លែង ព្រមានទៅកាន់ ប្រទេសចិនដោយ ប្រឆាំងទៅនឹង សកម្មភាពថ្មីៗ របស់ចិនក្នុងការ ធ្វើឡើងកំដៅផ្នែក យោធានៅក្នុងតំបន់ សមុទ្រចិនភាគខាងត្បូង ហើយលោកក៏ បានបន្ថែមទៀតថា ប្រទេសចិននឹងក្លាយជា អ្នកទទួលផលវិបាក ដោយសារសកម្មភាព ទាំងនោះ។

នៅក្នុងការថ្លែងការណ៍ មួយយ៉ាងយូរដែល បានធ្វើឡើងនាក្នុងទីក្រុង San Francisco លោក Carter បានបញ្ជាក់ថា ប្រទេសចិនមិនគួរ ទាញយកប្រយោជន៍ យោធាពីបញ្ហា ជម្លោះនៃដែនសមុទ្រ ភាគខាងត្បូង ហើយដោយបាន មិនបាននិយាយ ឲ្យបានល្អិតល្អន់ថា អាមេរិកនឹងឆ្លើយតប តាមរយៈសកម្មភាព នានាដែលនឹងបង្ក ផលវិបាកទៅ ឲ្យភាគីចិន។

គួរបញ្ជាក់ផងដែរថា មេបញ្ជាកងទ័ព ការពារជាតិអាមេរិក ក៏ធ្លាប់លើកឡើង ពីដោះស្រាយទៅ លើបញ្ហានៃការរឹតត្បិត នៃសេវាអ៊ិនធឺណេត របស់រុស្ស៊ី និងប្រទេសចិន ក៏ដូចជាការគំរាមកំហែង ដល់ក្រុមហ៊ុនអ៊ិនធឺណេត របស់រដ្ឋ និងការធ្វើចារកម្ម និងបទឧក្រិដ្ឋកម្ម អ៊ិនធឺណេតនានា ផងរបស់ប្រទេសទាំងពីរ ដោយបានពិពណ៌នាថា វាជាការប្រឆាំងទៅនឹង សេរីភាពនៃការប្រើ ប្រាស់អ៊ិនធឺណេត៕