ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​​បន្ទាយមានជ័យ ៖ តាម​សេ​ចក្តី​រាយការណ៍​ពី​អ្នក​​​​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​​​ឱ្យ​ដឹង​ថា ខណៈ​នេះ កម្លាំង​​សមត្ថកិច្ច​ចម្រុះ​​​ខេត្ត​បន្ទាយ​​ជ័យ​ ​សហ​ការ​ជា​មួយ​​កម្លាំង​​ប៉ូលិស​មក​ពី​ប្រទេស​ចិន​ ​កំពុង​ឡោម​ព័ទ្ធ​​កាស៊ីណូ​​​​​ឈ្មោះCROWN ​​ស្ថិត​នៅ​ក្បាល​ស្ពាន​ទី១ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ។​

មន្ត្រី​​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ខាងលើ​នេះ ​​​​ដើម្បី​​ចុះ​បង្ក្រាប​និង​ចាប់​ខ្លួន​​ជន​ជាតិ​ចិន​​​ជា​ច្រើន​នាក់​ពី​បទ​​ចាប់​ជំរិត​មនុស្ស​តាម​ប្រព័ន្ធ​អន​ឡាញ ​​​​ដែល​មាន​ទីតាំង​នៅ​កាស៊ីណូខាង​លើ​​ ។​ ​មន្ត្រី​​សមត្ថកិច្ច​​បាន​បន្ត​ថា ​​​​​ជា​​បឋម​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិចិន​​បាន​មួយ​ចំនួន​ធំ ​ប៉ុន្តែ​​មួយ​ចំនួន​ទៀត​បាន​រត់​ចូល​បន្ទប់​សម្ងាត់​ក្នុង​កាស៊ីណូ ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក ដោយ​បន្ទាប់​ដែល​ជន​សង្ស័យ​​រត់​ចូល​ទៅ​ពួន​សម្ងំនោះ​​ប្រើ​​ខ្ចៅដៃ​​​ទើប​ចូល​បាន ។

​រហូត​មក​ដល់​ម៉ោង​ជាង​១២​​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​២ មីនា ២០១៦​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​​បាន​និង​កំពុង​សហការ​ជា​មួយ​​ម្ចាស់​កាស៊ីណូ ​ដើម្បី​​ចាប់​ខ្លួន​​បន្ត​ទៀត​​ ៕

ព័ត៌​មានលម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​