ពិភពលោក អាច​នឹង​ភ្លឺ​រហូតដែរទេ បើ​រុស្ស៊ី​ជោគជ័យ ក្នុងការ​បង្ហោះ “​យាន​បន្ទះ​ចំណាំងផ្លាត​យក្ស​”?

ពិភពលោក អាច​នឹង​ភ្លឺ​រហូតដែរទេ បើ​រុស្ស៊ី​ជោគជ័យ ក្នុងការ​បង្ហោះ “​យាន​បន្ទះ​ចំណាំងផ្លាត​យក្ស​”?

​នៅពេល​យប់ ផ្កាយ ដែល​មាន​ពន្លឺ​ភ្លឺ​ជាងគេ ឈ្មោះថា ស៊ី​រុស (Sirius) ដែល​ត្រូវបាន​គេ​ហៅថា ផ្កាយ​ឆ្កែ (dog star) ឬ Alpha Canis Majoris​។ ប៉ុន្តែ វា​ប្រហែលជា​ត្រូវ មាន​ការផ្លាស់ប្តូរ​ហើយ ប្រសិនបើ​ប្រទេស​រុស្ស៊ី សម្រេច​គម្រោង​សាកល្បង បង្ហោះ​ចំណាំងផ្លាត​យក្ស ទៅលើ​អាកាស នៅ​បំណាច់​ចុងឆ្នាំ​នេះ​។

​គម្រោង​ដែល​គេ​ដាក់ឈ្មោះថា 'Mayak' ឬ 'Beacon' ក្រុម​វិស្វករ​ជំនាញៗ កំពុង​សង្ឃឹមថា នឹង​ជោគជ័យ ក្នុង​ការសាកល្បង បាញ់​បង្ហោះ​ផ្កាយរណប (​បន្ទះ​ចំណាំងផ្លាត​) ដែល​វា​នឹង​ក្លាយជា​ឧបករណ៍ ដែល​ភ្លឺ​បំផុត​នៅក្នុង​លំហរ បន្ទាប់​ពី​ព្រះអាទិត្យ​។​

​គម្រោង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម នៅក្នុង​រដូវក្តៅ​នេះ ហើយ​គេ​រំពឹងថា នឹង​បង្ហោះ​ភ្ជាប់​ជាមួយ​នឹង​យាន Soyuz 2 rocket ដែល​ស្ថិត​ក្រោម​ជំនួយ ពី​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos​។​

​ក្រុម​អ្នកជំនាញ មាន​គម្រោង​នឹង​ដាក់​យាន​នេះ ឲ្យ​ស្ថិត​ខ្ពស់​ពី​ផែនដី ប្រហែលជា ៦០០ គីឡូម៉ែត្រ ហើយ​ស្រប​នឹង​គន្លង​ដំណើរ​ព្រះអាទិត្យ​ផងដែរ​។

​ប្រសិនបើ​គម្រោង​នេះ​ជោគជ័យ វា​នឹង​បានន័យថា វា​អាច​នឹង​បញ្ចេញ​ពន្លឺ ទៅ​គ្រប់​ទីកន្លែង​នៅ​លើ​ផែនដី តាម​តំបន់​ខុសគ្នាៗ នៅពេល​ដែល​ផែនដី​វិល​។​

​បើ​វា​ជោគជ័យ​នោះ ប្រាកដ​ណាស់ ច្បាស់​ជា​មាន​ការស្រាវជ្រាវ និង​ការសាកល្បង​ថ្មីៗ​ទៀត ហើយ​យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា ថា​តើ​យាន​ចំណាំងផ្លាត ឬ​ការ​ចាំង​ពន្លឺ​បែបនេះ នឹង​មាន​ផល​វិជ្ជមាន ក៏​ដូចជា​អត្ថប្រយោជន៍​អ្វីខ្លះ ចំពោះ​មនុស្សជាតិ​យើង នៅ​ថ្ងៃ​ខាង​មុន​? សូម​តាន​ដាន​គេហទំព័រ​យើង ដើម្បី​ជ្រាប​កាន់តែច្បាស់​?

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។