ក្រសួង​អប់រំ លើក​ផែនការ​ពង្រីក​ការអប់រំ​កុមារ​នៅ​ភាគ​ឦសាន​

6 Videos

ក្រចេៈ​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៦​បាន​លើក​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការអប់រំ​ពហុ​ភាសា​ដើម្បី​ពង្រីក​ការអប់រំ​ដល់​កុមារ​មកពី​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​រៀនសូត្រ​ដោយ​ប្រើ​ភាសា​កំណើត​របស់ខ្លួន ។​

ពិធី​ផ្សព្វផ្សាយ​ដើម្បី​ដាក់ឱ្យអនុវត្ត​នូវ​ផែនការ​មួយ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ខេត្តក្រចេះ​ដោយ​លោក ប​ណ្ឌិ​ត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​រួម​ជាមួយនឹង​អ្នកពាក់ព័ន្ធ​និង​ដៃគូ​នានា​ក្នុងនោះ​​មាន ដូចជា​តំណាង​រាជរដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ សមាជិក​សហគមន៍ យូ​នី​សេ​ហ្វ អង្គ​​ការ​ឃែ​រ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ផងដែរ​។​

M88

យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រសួង​អប់រំ​ដែល​ប្រជាប្រិយ​ទទួលបាន​កាលពី​រសៀល​ថ្ងៃទី​១ ​ខែ មីនា ​ឆ្នាំ ​២០១៦​ បានឱ្យដឹងថា​ក្នុង​គម្រោង​ផែនការ​សកម្មភាព​នេះ​គេ​នឹង បង្កើន​ចំនួន​សាលារៀន​បន្ថែម ការបណ្តុះបណ្តាល​គ្រូ​និង​ការរៀបចំ​ឯកសារ​បង្រៀន សម្រាប់​កម្មវិធី​អប់រំ​ពហុ​ភាសា នៅ​ខេត្ត​ប៉ែក​ឦសាន​​នៃ​ប្រទេស​កម្ពុជា​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ​។​

បញ្ជាក់​ឱ្យដឹង​ក្នុង​ពិធី​នេះ​លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសា​សន៍​ថា “​កម្មវិធី​អប់រំ​ពហុ​ភាសា​មាន​សារៈសំខាន់ ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​ការអប់រំ​ប្រកបដោយ​គុណ ភាព សមធម៌ និង​គុណភាព នៅ​កម្ពុជា​។​” លោក​បាន​បន្តទៀតថា “​កម្មវិធី​នេះ​ក៏​ជា​ស្ពាន​សម្រាប់​ភ្ជាប់​កុមារ​កម្ពុជា​ដែល​មិន​និយាយ​ភាសា​ខ្មែរ​នៅ​ផ្ទះ ​និង ​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ​ជនជាតិដើម​ភាគតិច​ឲ្យ​បាន​រៀនសូត្រ​តាម​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព និង​យល់​ពីអ្វី​ដែល​គ្រូ​របស់គេ​និយាយ ក្នុង​ថ្នាក់រៀន​។​”លោក​ថា​ផែនការ​សកម្មភាព​ជាតិ​នេះ​គេ​នឹង​អនុវត្ត​រហូតដល់​ចុងឆ្នាំ​២០១៨ និង​មាន​គោលបំណង​ប​ង្កើន​ចំនួន​សា​លាម​ត្តេ​យ្យ​អប់រំ ពហុ​ភាសា​ឲ្យ​បាន ៨៨​ភាគរយ (​ឬ ៦៤ សា​លាម​ត្តេ​យ្យ​) និង​សាលា​បឋម​សិ​​ក្សាព​ហុ​ភាសា​ឲ្យ​បាន ១០០ ភាគរយ (​ឬ ១០៨ សាលាបឋមសិក្សា​)​។​

លោកស្រី ដេ​បូរ៉ា កូ​មី​នី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា “​ផែនការ​នេះ​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធានា​ឱ្យ​កុមារ​​អាច​រៀនសូត្រ​បាន​ប្រកបដោយ​សមធម៌​ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការអប់រំ​ដែល​ត្រូវ​បានរៀបចំ​ស្របទៅតាម​​តម្រូវការ​របស់​កុមារ​ជនជាតិដើម​ភាគតិច​”​។

លោកស្រី​បាន​អះអាង​ដែរ​ថា​ជាមួយនឹង​ការគាំទ្រ​ពី​យូ​នី​សេ​ហ្វ និង​អង្គការ​ឃែ​រ បច្ចុប្បន្ននេះ​កម្មវិធី​អប់រំ​​ពហុ​ភាសា​ត្រូវបាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៥ សម្រាប់​សិស្ស​ម​ត្តេ​យ្យ​សិក្សា និង​ក្នុង​ខេត្ត​ចំនួន​៤​សម្រាប់​សិ​ស្ស​នៅ​បឋមសិក្សា​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ មាន​កុមារ​ជាង ៥៥០០​នាក់ កំពុង​រៀនសូត្រ​នៅ​តា​ម​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា ដែល​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា ដោយ​ប្រើប្រាស់​ភាសា​ជន​​ជាតិ​ដើម​ភាគតិច​ចំនួន​៥​គឺ ព្រៅ ទំពួន គ្រឹ​ង កា​វ៉ែត និង​ព្នង​។ កន្លងមក មាន​គ្រូបង្រៀន​ចំនួន ១៥០​នាក់ បានទទួល​ការបណ្តុះបណ្តាល​ពេញលេញ​អំពី​ការអប់រំ​ពហុ​ភាសា​។​

ជាមួយគ្នានេះ​លោកស្រី ចូ​អាន ហ៊ែ្វ​លី ប្រធាន​អង្គការ​ឃែ​រ​ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​សម្តែង​ការអបអរ​​សាទរ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​ក្នុង​តំបន់ ដែល​បាន​ប្រកា​ស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​សកម្មភាព​ស្តីពី​ការអប់រំ​ពហុ​ភាសា​បែបនេះ​។ លោកស្រី​បាន​មានប្រសាសន៍ថា “​ការប្រកាស​ដាក់​ឲ្យ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ នេះ គឺជា​ឧ​ទា​ហរណ៍​ដ៏​វិសេសវិសាល​មួយ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ភាពជា​ដៃគូ​រយៈពេល​វែង​។

​កិច្ចសហការ​ជាច្រើន​ឆ្នាំ​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្រោម​កិច្ចដឹកនាំ​របស់​ក្រសួង និង​ការគាំទ្រ​ពី​អង្គការ​ឃែ​រ​និង​យូ​នី​សេ​ហ្វ​បាន​នាំ​ឲ្យ​មានការ​រៀបចំ​ផែនការ​ច្បាស់លាស់​មួយ​ដែល​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ទូលំទូលាយ​ដល់​កុមារ​មកពី​សហគមន៍​ជនជាតិដើម​ភាគតិច​។​ខណៈពេលដែល​ការអប់រំ​ពហុ​ភាសា​កំពុង​ឈានទៅដល់​ដំណាក់កាល​បន្ទាប់ យើង​សង្ឃឹមថានឹង​បន្ត​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​នេះ ក៏ដូចជា​ស្វែងរក​នូវ ឱកាស​នាពេល​អនាគត ដើម្បី​បង្កើន​លទ្ធផល​នៃ​ការអប់រំ​ពហុ​ភាសា​នេះ​បន្ថែមទៀត​”​។​

គួរ​បញ្ជាក់ថា បើតាម​ជំរឿន​ឆ្នាំ ​២០០៨ បើតាម​ការប៉ាន់ប្រមាណ​ឃើញ​មាន​ជនជាតិភាគតិច​រស់នៅ​ប្រមា​ណ ប្រជាជន ​៦៤​ ភាគរយ​នៅក្នុង​ខេត្តរតនគិរី និង ៥៨​ភាគរយ​ក្នុង​ខេត្តមណ្ឌលគិរី ។ បើតាម​ការ​ជំរឿន​នៅ​ឆ្នាំ ​២០០៨ ដែរ​ឃើញថា​មាន​កុមារ​ដែលមាន​ភាសា​កំណើត​មិនមែនជា​ភាសា​ខ្មែរ ចំនួន ៤១ ​ភាគរយ មិនដែល​បាន​ចូលរៀន​សោះ​ក្នុង​ឆ្នាំ​ទាំងនោះ​៕ ​ដេប៉ូ​