ពិតជា​គួរឱ្យ​ស្តាយ តារា​ម៉ូ​ដែល​ចិន​មិនគួរ​ស្លាប់​ដោយ​បែបនេះ​សោះ​

6 Videos

​ ​កាលពីពេល​ថ្មីៗ​នេះ​តារា​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជនជាតិ​ចិន​ដ៏​ល្បី​ម្នា​ក់បាន​ស្លាប់​ទាំង​វ័យក្មេង​នៅក្នុង​កំលុងពេល​ដែល​កំ​ពុង​វះកាត់​កែ​សុដន់ ។ យោងតាម​គេហទំព័រ Shanghaiist ដែល​បាន​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​បាន​ឲ្យ​ដឹងថា តារា​បង្ហាញ​ម៉ូដ​ស្រស់ស្អាត​ខាងលើ​មានឈ្មោះ ទីង ទីង (Ting Ting) អាយុ ២៥ ឆ្នាំ ជា​ស្ត្រី​ដែលមាន​ប្ដី​មានកូន​រួចហើយ ។

ដោយសារ​តែមាន​សុដន់​តូច​ពេក​អ្នក​ម្ដាយ​វ័យក្មេង ទីង ទីង បានសម្រេច​ចិត្ត​ទៅ​វះកាត់​តែ​សុដន់​នៅក្នុង​គ្លីនិក​កែ​សម្រស់​មួយកន្លែង​ក្នុងប្រទេស​ឈ្មោះ Shenzhen ហើយ​ឆ្លៀតពេល​ជាមួយគ្នា​នោះដែរ​នាង​ក៏បាន​សម្រេចចិត្ត​កែ​ត្របកភ្នែក​រួមគ្នា​តែម្ដង ។​​ ​តាម​ប្រភព​មកពី​គេហទំព័រ​ចិន Sohu បាន​ឲ្យ​ដឹងថា ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​វេលា​ម៉ោង ១០ និង ៣០ នាទី គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​សន្លប់​ឲ្យ​នារី​រងគ្រោះ ទីង ទីង ដើម្បី​វះកាត់​កែ​ត្របកភ្នែក ក្រោយមកទៀត​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​សន្លប់​បន្ថែមទៀត​ដើម្បី​វះកាត់​សុដន់ ។

M88

ក្នុងពេលដែល​កំពុងតែ​វះកាត់​នោះ​ជីពចរ​នាង​បាន​ធ្លាក់​ចុះខ្សោយ​យ៉ាងខ្លាំង ហើយ​ភ្លាមៗ​នោះ​គ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​ជួយសង្គ្រោះ​ផងដែរ ប៉ុន្តែ​បេះដូង​របស់​នាង​លែង​ធ្វើ​ចលនា​ទៅហើយ ។ បន្ទាប់ពី​ការវះកាត់​មិនបាន​បាន​ជោគជ័យ ហើយ​ថែមទាំង​ស្លាប់​មនុស្ស​ទៀត​នោះ​ក្រុមគ្រូពេទ្យ​ទាំងអស់​មិនបាន​ទាក់ទង​ទៅ​សាច់ញាតិ​នារី​រងគ្រោះ​ឡើយ​រហូតដល់​ម៉ោង ៥ ល្ងាច ដែល​ទង្វើ​បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​គ្រួសារ​របស់ ទីង ទីង មាន​កំហឹង​យ៉ាងខ្លាំង ។ ​គួរ​បញ្ជាក់ដែរថា សម្រាប់​ការវះកាត់​សុដន់​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​នេះ​ក្រុមគ្រូពេទ្យ​នៅក្នុង​គ្លី​នី​កមួយ​នេះ​ត្រូវ​ចេញមុខ​ទទួលខុសត្រូវ​ទាំងស្រុង ៕ (​ប្រភព​៖ ស៊ា​ង​ហៃ​អ៊ី​ស​) កុសល​