ក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍ យុវជនដាក់ ផែនការ៣ឆ្នាំ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីអភិវឌ្ឍ យុវជន ហៅកាត់ថា ក.ជ.យ បានបើក កិច្ចប្រជុំលើក ទី១របស់ខ្លួន ដើម្បីដាក់ផែនការ សកម្មភាព ស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា រយៈពេល៣ឆ្នាំ (២០១៦ ២០១៨)។
 

លោកបណ្ឌិតសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈ រដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាជាតិ ដើម្បីអភិវឌ្ឍយុវជន បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនា កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញថា គោលដៅសំខាន់នៃកិច្ចប្រជុំលើកដំបូងនេះ សំខាន់សម្រាប់ដាក់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួនមុននឹងដាក់ចេញ ផែនការសកម្មភាពបន្តទៀត។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា « គោលនយោបាយថ្នាក់ជាតិ មាន១២ចំណុច ត្រូវគណៈរដ្ឋមន្ត្រីអនុម័តរួចហើយ ប៉ុន្តែសម្រាប់ផែនការ សកម្មភាពជាតិស្តីពីការ អភិវឌ្ឍយុវជនកម្ពុជា រយៈពេល៣ ឆ្នាំដំបូងរបស់ក.ជ.យ បានដកស្រង់មានតែ ៦ចំណុចតែប៉ុណ្ណោះ ដែលជាវិស័យអាទិភាព មាន៖ ទី១   អភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្តការ  , ទី២ លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព , ទី៣  បង្កើនការអប់រំការថែទំា  និងការផ្តល់សេវា សុខភាព , ទី៤  បណ្តុះស្មារតីសហគ្រិនភាព និងទីផ្សារការងារ  , ទី៥  បង្កើនការចូលរួម របស់យុ វជន និងទី៦  បង្កើនការងារស្ម័គ្រចិត្ត»។

ជាមួយគ្នានោះដែរ លោកបណ្ឌិត បានឲ្យដឹងដែរថា នៅពេលពិភាក្សា បញ្ចប់ផែនការសកម្មភាព ជាតិស្តីពីការអភិវឌ្ឍ យុវជនកម្ពុជា រយៈ៣ឆ្នាំនិងលិខិត បទដ្ឋានគតិ យុត្តិនានា  ក្នុងពេលនេះ នឹងអនុញ្ញាតឲ្យយុវជន កម្ពុជាទូទំាងប្រទេស មិនគ្រាន់តែបានចូលរួមក្នុង សកម្មភាពសង្គម និងដើរតួនាទៅសកម្ម ជាគំរូក្នុងការអភិវឌ្ឍជាតិ សម្រាប់ទំពាំជំនាន់ ក្រោយ ថែមទំាងទទួលបាន ការពង្រឹង សមត្ថភាពខ្លួនថែមទៀត៕

ក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍ យុវជនដាក់ ផែនការ៣ឆ្នាំ

ក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍ យុវជនដាក់ ផែនការ៣ឆ្នាំ

ក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍ យុវជនដាក់ ផែនការ៣ឆ្នាំ