រថយន្តដឹកហ្គាស ក្រឡាប់ផ្ងារជើង សង្ស័យអ្នកបើកបរ ងងុយដេក

ស្វាយរៀង ៖ រថយន្តដឹកហ្គាស របស់ក្រុមហ៊ុន LPG ក្រឡាប់ធ្លាក់ផ្លូវផ្ងារជើង រងរបួសធ្ងន់ សង្ស័យអ្នកបើកបរ ងងុយដេក និងបង្កឲ្យមានការភ័យខ្លាច ដល់់ប្រជាពលរដ្ឋរស់ នៅជិតកន្លែងកើតហេតុនោះ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ព្រៃទុប សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង ។

 បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកហ្គាសដែលក្រឡាប់នេះ ចំណុះប្រហែល១៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 4667 របស់ក្រុមហ៊ុន LPG  ដែលធ្វើដំណើរពីកើតមកលិច លុះដល់ចំណុច កើតហេតុខាងលើ ក៏រេចង្កួតធ្លាក់ផ្លូវក្រឡាប់ផ្ងារ ជើងតែម្តង និងអ្នកបើកបររងរបួសធ្ងន់ ត្រូវដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយពីរថយន្តដឹកហ្គាសនេះក្រឡាប់នោះ នៅម៉ោង៦ព្រឹក សមត្ថកិច្ច ក៏បានហៅរថយន្តស្ទូចមកស្ទូច ក៏ប៉ុន្តែរថយន្តស្ទូចមិនហ៊ានស្ទូចនោះទេ ពីព្រោះរថយន្តដឹកហ្គាស មានធ្លាយ ហ្គាស ចេញមកក្រៅខ្លាចមានគ្រោះថ្នាក់ និងបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅជិតកន្លែង កើតហេតុផងដែរ ។

ប្រភពដដែរបានឲ្យដឹងទៀតថា អ្នកបើកបរគេនៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីកើតហេតុត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរហូតមកដល់ម៉ោង១១និង៤០នាទីថ្ងៃទី០២ ដដែល នៅតែពុំទាន់ស្ទូចរថយន្តចេញពីកន្លែងកើតបាននោះទេ ៕