Youtube Channel ​ផ្លូវ​ការ​របស់​ទូរទស្សន៍​ជាតិ​វៀតណាម​ត្រូវ​ Google​ ផ្អាក​ដំណើរការ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ Youtube Channel ​ផ្លូវ​ការ​របស់​ទូរទស្សន៍​ជាតិ​វៀតណាម​ VTVgo ត្រូវ​បាន​ Google​ ផ្អាក​ដំណើរ​ការ​​ ក្រោយ ទទួល​បាន​ការ​រាយការណ៍ (Report)​ រក​ឃើញ​ថា ​VTVgo បាន​លួច​យក​វីដេអូ​ពី​អ្នក​ដទៃ​ ដោយ​បាន​លុប​ឈ្មោះ​ម្ចាស់​ដើម​ ហើយ​បង្ហោះ​ចូល​ Channel របស់​ខ្លួន​។​

 

Youtube Channel ​ផ្លូវ​ការ​របស់​ទូរទស្សន៍​ជាតិ​វៀតណាម​ត្រូវ​ Google​ ផ្អាក​ដំណើរការ​

 
​យោង​តាម​អ្នក​នាំ​ពាក្យ​របស់ Google និងYoutube បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ទទួលរបាយការណ៍​ (Report) ដែល​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដែល​បញ្ជាក់​ថា​ VTVgo បាន​ប្រើ​ប្រាស់​រូបភាព​ និង​វីដេអូ​ចំនួន៣ របស់​អ្នក​ដទៃ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម​។​ ​ដូច​នេះ​ហើយ​ទើប​ Google សម្រេច​លុប​រូបភាព​ និង​វីដេអូ​ទាំង​បី​នោះ​ចោល​។​ តែ​ក្រោយ​មក​ ដើម្បី​ជា​ការ​ព្រមាន​ទាក់​ទង​នឹង​ការ​ប្រកាន់​កម្មសិទ្ធិបញ្ញា​នៃ​រូបភាព​ និង​វីដេអូក្នុង​ YouTube ក្រុមហ៊ុន​ Google ក៏​បាន​ផ្អាក​ដំណើរការ​ទាំង​ស្រុង​លើ YouTube Channel ​ផ្លូវ​ការ​របស់​ទូរទស្សន៍​ជាតិ​វៀតណាម VTVgo នេះ​តែ​ម្ដង​។​

 
ចំពោះ​ ពេល​ណា​ដែល​ Google អនុញ្ញាត​ឲ្យ​ Youtube Channel របស់ VTVgo អាច​ដំណើរ​ការ​ឡើង​វិញ​នោះ ​ខាង​ Google មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ ​ដោយ ​លើក​ឡើង​ថា​ទល់​តែ​ VTVgo មាន​ការ​រៀប​ចំ​សា​ជា​ថ្មី​៕​

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ zing