ជនសង្ស័យ​១​ក្រុម​ភ្ជង់​និង​វាយ​ប្លន់​ម៉ូតូ​ពី​គូរ​សង្សារ​១​គូរ បាន​ដោយ​សវ​ត្ថិ​ភាព​

ភ្នំពេញ: ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព​ភ្ជង់​និង​វាយ​នារី​ជាសង្ស័យ បណ្តាល​ឲ្យ​រងរបួស ហើយ​យក​ម៉ូតូ Scoopi  ស៊េរី​ឆ្នាំ​២០១៥​មួយគ្រឿង​ទៅបាត់​។​

​ករណី​ភ្ជង់​និង​វាយ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​១០​នាទី​យប់រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៦​នៅ​ចំណុច​ខាងលិច​ស្តុ​ប​ណាន​ជីង​ជាង​១០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើង​ហេតុ​បាន​ប្រាប់ថា​មុនពេលកើតហេតុ​គេ​បាន​ឭ​សម្លេង​ស្រែក​ឲ្យ​ជួយ​ផង​មាន​ចោរ​ប្លន់​ពេលនោះប្រជាពលរដ្ឋ​បាន​បើកទ្វារ​ចេញមក​ខាងក្រៅ​ក៏​ឃើញ​មាន​មនុស្ស​មួយក្រុមជិះ​ម៉ូតូ​២​គ្រឿង​មាន​ម៉ាក ហុងដា​សេ​១២៥ និង​ម៉ាក​Zoomer X កំពុងតែ​វាយ​គូរសង្សារ​មួយគូ​ភ្លាម​នោះគេ​បានឃើញ​ក្រុម​នោះបាន​យក​កាំភ្លើងខ្លី​វាយ​ទៅលើ​នារីដែលជា​សង្សារ​​បណ្តាល​ឲ្យ​រងរបួស​ផងដែរ​។​

 បន្ទាប់ពី​វាយ​នារី​ជា​សង្សារ​បណ្តាល​ឲ្យ​រងរបួស​ហើយ​ក្រុម​ជនសង្ស័យ​ទាំងអស់នោះបាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាពអ្នកឃើញ​ហេតុ​ការ​ណ៌​ត្រូវបាន​ជនរងគ្រោះ​ប្រាប់ថា​ម៉ូតូ​ដែល​ក្រុមចោរប្លន់យកទៅ​បាត់​នោះ​ម៉ាក​Scoopi   ស៊េរី​ឆ្នាំ​២០១៥​ស្លាក​លេខ​ភ្នំពេញ1CU-0005 ។

​បន្ទាប់ពី​និយាយ​រួច​ជនរងគ្រោះ​បាន​ហៅ​ម៉ូតូឌុប​ដឹក​សង្សារ​ដែល​ត្រូវ​ក្រុមចោរ​វាយ​និងកាំភ្លើង​បណ្តាល​ឲ្យ​រងរបួស​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល​។ លុះ​ពេល​ជនរងគ្រោះ​ទៅពេទ្យ​ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​សួរនាំ​៕​