បុរស​ម្នាក់​ត្រូវ​គូទំនាស់​កាប់​៥​ពូថៅ​ដេកស្លាប់​ក្នុងថ្លុកឈាម

ព្រះសីហនុ: បុរស​ម្នាក់​ត្រូវបាន គូរ​ទំនាស់​កាប់​ចំក្បាល​ចំនួន​៥​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម។ ករណី​ឃាត​កម្មនេះ​បានកើត​ឡើង​​កាលពី​វេលា​ម៉ោង​ម៉ោង​១១​និង​១០​នាទីយប់​ថ្ងៃ​១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ ឈ្មោះ ជី គៀង ភេទ​ស្រី អាយុ​៥៣​ឆ្នាំស្ថិតនៅ​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ។​

​ជនដៃដល់​ឈ្មោះ ខេន វ៉ាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំកំពង់សីលា ស្រុក​កំពង់សីលា ។​ជនរងគ្រោះ​ឈ្មោះ​ ភួ​ន វិចិត្រ ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ប្រសិទ្ធិ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ។ ។​

 ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​ផ្ទះ​របស់​ជនដៃដល់​ឈ្មោះខេនវ៉ាន់ ប៉ុន្តែ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​ម៉ូតូ​នៅ​ខាងក្រោម​ផ្ទះដោយមាន​ប្រឡាក់​ឈាម​នៅជាប់​ម៉ូតូ ។ ករណី​ខាងលើ សង្ស័យ​បណ្តាលមកពីជនដៃដល់​តាម​ស្រឡាញ់​ប្រពន្ធ​ជនរងគ្រោះ​មិនបាន ។​

 ម៉ូតូ​ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកហើយ​កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ជនដៃដល់​មកផ្តន្ទាទោស​តាមច្បាប់ ៕​

បុរស​ម្នាក់​ត្រូវ​គូទំនាស់​កាប់​៥​ពូថៅ​ដេកស្លាប់​ក្នុងថ្លុកឈាម