ប៉ូលិស​ឃាត់​បាន​ប្រុស​ស្រី​២​នាក់ ដកហូត​ថ្នាំញៀន​ជិត​៤០​កញ្ចប់

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​នគរបាល សង្កាត់​ស្វាយប៉ាក បាន​ប្រតិបត្តិការ បង្ក្រាប​និង​ឃាត់ខ្លួនប្រុស​ស្រី​២​នាក់​ដកហូត​ថ្នាំញៀន​ជិត​៤០​កញ្ចប់​។​

​ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦​នេះ នៅ​តំបន់​មិនរៀបរយ ចំណុច​២​ទីតាំង​ផ្សេងគ្នា តាម​ផ្លូវលំ ក្រុម​៧ ភូមិ​លូរ ស្ថិតក្នុង​សង្កាត់ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី ទាំង​២​នាក់ ដែល​ឃាត់ខ្លួន​ក្នុងនោះឈ្មោះ​សុខ ស្រី​វី ភេ​ទ្រ​ស្រី អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​វៀង តា​យ អាយុ១៧​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង ថ្នាំញៀន​៣៨​កញ្ចប់​។បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​​កំពុង​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាមច្បាប់​៕​

ប៉ូលិស​ឃាត់​បាន​ប្រុស​ស្រី​២​នាក់ ដកហូត​ថ្នាំញៀន​ជិត​៤០​កញ្ចប់

ប៉ូលិស​ឃាត់​បាន​ប្រុស​ស្រី​២​នាក់ ដកហូត​ថ្នាំញៀន​ជិត​៤០​កញ្ចប់