ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាប់​យុ​ជន​ម្នាក់ បណ្តាល​ឲ្យ​រង​ធ្ងន់​

ភ្នំពេញ: កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បា​នស​ការណ៍​ជាមួយ​ការិយាល័យព្រហ្មទណ្ឌ កំរិត​ស្រាល​ស្នងការ​នគរបាល​រាជធានី​​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ក្រោយពី​ប្រើ​ហឹ​ង្សា​ដោយ​យក​កាំបិត​បាន​ដេញ​កាប់​នឹង​ដាវសាំ​ម៉ូ​រ៉ៃ​ទៅលើ​យុវជន​ម្នាក់​ដែលជា​​សិស្សសាលា​ព្រះ​យុគន្ធរ បណ្តាលអោយ​រង​ធ្ងន់នៅ​ចំណុច មុខផ្ទះ​លេខ ១១​បេ ផ្លូវ ២៣៨ ភូមិ ១ សង្កាត់ បឹង​ព្រលឹត ខណ្ឌ​៧​មករារាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២៩​ខែ​កុ​ម្ហះ​ឆ្នាំ​២០១៦​កន្លងមកនេះ ។​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាប់​យុ​ជន​ម្នាក់ បណ្តាល​ឲ្យ​រង​ធ្ងន់​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ សុធា វ៉ា​ឃីម ភេទប្រុសអាយុ ១៦ ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី ១០​បេ ទីលំនៅ​ផ្ទះ​លេខ ៧២​អឺ​១ ផ្លូវ២១៥សង្កាត់ វាលវង់ ខណ្ឌ ៧ មករា ។​២-​ឈ្មោះ ប្រាក់ ចាន់​សំណាង ភេទ ប្រុសអាយុ ១៩ ឆ្នាំ មុខរបរ សិស្ស ថ្នាក់​ទី ៩​អា​១ ផ្ទះ​លេខ ៥​អឺ​២ ផ្លូវ ១៣៤ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ។​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាប់​យុ​ជន​ម្នាក់ បណ្តាល​ឲ្យ​រង​ធ្ងន់​

​វត្ថុតាង​ដកហូត ៖ ទូរស័ព្ទដៃ ១ គ្រឿង ម៉ាក LG ពណ៌ ខ្មៅ លេខ 015 294979 ។​ចំណែកជ​នេ​ង​គ្រោះ​ឈ្មោះ ដាំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្សសាលា​ព្រះ​យុគន្ធរ​។​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាប់​យុ​ជន​ម្នាក់ បណ្តាល​ឲ្យ​រង​ធ្ងន់​

​បើតាម​សំដី​របស់លោក ក្រេ​ត សិខរិន អធិការរង​ដ្នា​ន​នគរបាល​ខណ្ឌ​៧​មករា ទួល​ផែនយុត្តិធម៌ បាន​ឲ្យ​ដឹងថា​មុន​ថ្ងៃកើតហេតុ​ខាងលើ​​យុវជន​២​នាក់​ជា​សិស្សសាលា​ព្រះយុគន្ធរ​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ចេញ​មកពី​សាលារៀន​ព្រះ​យុគន្ធរ​ក្រោយមក​ក៏បានជួបនឹង​ក្រុម​ក្មេង​ស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង មាន​គ្នា​៧.៨​នាក់​ប្រដាប់ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ នឹង​ខ្សែក្រវ៉ាត់​បានមក​ដេញ​កាប់​បណ្ដោយ​ឲ្យ​យុវជន​ម្នាក់​​រងរបួស​ធ្ងន់ ។

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាប់​យុ​ជន​ម្នាក់ បណ្តាល​ឲ្យ​រង​ធ្ងន់​

​ភ្លាមៗ​នោះ​ក្រុមក្មេងស្ទាវ​ទាំងអស់​នោះបាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​ដោយសុវត្ថិភាព​។​ក្រោយ​កើតហេតុ​យុវជន​នោះ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាមៗ​។​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាប់​យុ​ជន​ម្នាក់ បណ្តាល​ឲ្យ​រង​ធ្ងន់​

​រហូតមកដល់​ល្ងាច​ថ្ងៃទី ១​ខែមីនា​ឆ្នាំ​២០១៦​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល ស្នងការនគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ក៏​ឈានទៅ​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ក្រោយពី​​ប្រើ​ហឹ​ង្សា​ដោយ​យក​កាំបិត​បាន​ដេញ​កាប់​នឹង​ដាវសាំ​ម៉ូ​រ៉ៃ​ទៅ​យុ​ជន​ម្នាក់​ដែលជា​សិស្សសាលា​ព្រះ​យុគន្ធរ បណ្តាល​ឲ្យ​រង​ធ្ងន់​៕​