ប៉ូ​លិ​ស​ឃាត់ខ្លួន បុរស​ម្នាក់​ប្រើ​ហិង្សា វាយ​បុរស​វ័យ​ចំណាស់​ម្នាក់ បាក់ជើង​

ត្បូងឃ្មុំ: កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ប្រើ​ហិង្សា ដោយ​ចេ​នា យក​ឈើ​ជ្រុង​វាយបុរស​វ័យ​ចំណាស់ ជា​អ​ត្តី​យោធា​ពិការ កាលពី​ឆ្នាំ​១៩៨២(​កំបុត​ជើង​ខាងឆ្វេង​)បណ្តាល​ឲ្យ​បាក់ជើង​ម្ខាង​ទៀត​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ជិត​៨​យប់ ថ្ងៃទី​១ ខែមីនា ឆ្នាំ២០១៦​នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ជនសង្ស័យ​ឈ្មោះ ប៊ុន ច​ន្នី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើបានធ្វើ​យក​កំណាត់ឈើ​ជ្រុង​វាយ​ទៅលើ​ជន​រង​​គ្រោះ​ឈ្មោះ រ៉េ​ន ខេន ភេទប្រុស អាយុ ៦៥​ឆ្នាំ ជា​អតីត​យោធា​ពិការ កាលពី​ឆ្នាំ​១៩៨២(​កំបុត​ជើង​ខាងឆ្វេង​)នៅ​ភូមិ​ឃុំ​ជាមួយគ្នា​​បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួនជនដៃដល់ យកទៅ​សាកសួរ និង​ចាត់ការ​តាម​និតិ​វិធី​។​ រីឯ​ជនរងគ្រោះ​បានបញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕​