Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

ក្លឹបហង្សក្រហម Liverpool បានប្រកាសទទួលបាន ចំណូលប្រចាំឆ្នាំ (រដូវកាល២០១៤-១៥) ច្រើនបំផុតជាប់ កំណត់ត្រាក្លឹប ជិត៣០០លានផោន (ជិត៤២០លានដុល្លារ) ហើយក្លឹបត្រៀមបើកដៃ ឲ្យលុយអ្នកចាត់ការ Jurgen Klopp ច្រើនជាងអ្នកចាត់ការ មុនៗទាំងអស់ ដើម្បីទិញយក កីឡាករ ឆ្នើមៗ មកពង្រឹងក្រុម នៅរដូវកាលក្រោយ។

Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

នាយកប្រតិបត្តិ ក្លឹបហង្សក្រហម លោក Ian Ayre បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារម្សិលមិញថា Liverpool ទទួលបាន ចំណូលច្រើន បំផុតជាប់ កំណត់ត្រាថ្មីរបស់ក្លឹប ប្រមាណ២៩៨លានផោន (ជាង៤១៥លានដុល្លារ) រដូវកាលមុន និងកើនឡើង១៦,៥% បើធៀបនឹង រដូវកាល ២០១៣-២០១៤។

Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

Ayre ក៏បានបញ្ជាក់ផងដែរថា ក្លឹបហង្សក្រហម ដែលកាន់កាប់ដោយ ម្ចាស់ភាគហ៊ុនអាមេរិក Fenway Sports Group គ្រោងនឹងបើកដៃ ឲ្យលុយអ្នក ចាត់ការ Klopp ១០០លានផោន ដែលជាចំនួនមួយ ច្រើនជាងអ្នកចាត់ការចាស់ៗ ដូចជា Brendan Rodger និង Kenny Dalglish ធ្លាប់ចំណាយ ទៀត ផង ដើម្បីទិញចូលកីឡាករ ឆ្នើមៗមួយចំនួន មកពង្រឹងក្រុមរដូវកាលក្រោយ។

Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

ដោយ៖sabay

បន្ទាប់ ពីចាញ់ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ Capital One Cup កាលយប់ថ្ងៃអាទិត្យ Klopp បាននិយាយម្សិលមិញថា លោកគ្រោងនឹងរុះរើ ក្រុមជាថ្មី នៅរដូវក្ដៅខាងមុខនេះ ដើម្បីឲ្យ Liverpool ខ្លាំងជាងមុន។ Klopp ចង់បានកូនចៅចាស់ របស់លោក Mario Gotze របស់ក្រុម Bayern Munich ជាគោលដៅទី១ ខណៈដែលលោកក៏ គ្រោងនឹងទិញចូលអ្នកចាំ ទីថ្មីម្នាក់ទៀត ព្រមទាំងមានគម្រោងទិញចូល ពង្រឹងតំបន់មួយ ចំនួនទៀត និង លក់ចេញជាច្រើននាក់ផងដែរ៕