អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​មួយ​ចំនួន​បន្ត​បិទ​ទ្វារ​ដោយ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ

អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​មួយ បន្ត​បិទ​ទ្វារ​ដោយ​បារម្ភ​ពី​អាជ្ញាធរ​ថៃ ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ក្លែង​កម្មសិទ្ធិបញ្ញា នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អាជីវករ​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២ មីនា។

កាល​ពី​ថ្ងៃ​ទី​១ មីនា មាន​អាជ្ញាធរ​ថៃ​បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ ដែល​គេ​នៅ​សង្ស័យ​ថា មាន​ទំនិញ​ក្លែង​កម្មសិទ្ធិបញ្ញា។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​បែបនេះ​ក្ដី ក្រសួង​ការបរទេស​កម្ពុជា ចេញ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​២ មីនា នេះ បដិសេធ​ព័ត៌មាន​ថា អាជ្ញាធរ​ថៃ​បិទ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា។

ក្នុង​លិខិត​នោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ លោក ជុំ សុន្ទរី បញ្ជាក់​ថា កាល​ពី​យប់​ថ្ងៃ​ទី​១ មីនា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ រាយការណ៍​មក​ថា ពុំ​ទាន់​មាន​វិធានការ របស់​អាជ្ញាធរ​ថៃ បិទ​តូប​លក់​ទំនិញ​ដំបូល​ខៀវ​របស់​អាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុងក្លឿ​ឡើយ។

អាជីវករ​មាន​តូច​លក់​ដូរ​នៅ​​ផ្សារ​រ៉ុង​ក្លឿ​មួយ​ចំនួន បាន​​បិទទ្វារ ដោយ​គ្រាន់​តែ​មាន​​ម្ចាស់​តូប​ចូល​ឃ្លាំ​មើល​ខ្លាច​បាត់​ឥវ៉ាន់​របស់​ពួកគាត់​នៅ​ក្នុង​ផ្សារ​នេះ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រ៉ាវ រវាង​អាជីវករ​ខ្មែរ និង​សមត្ថកិច្ច​ថៃ ពេល​ចុះ​ពិនិត្យ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ទី​នោះ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​ចំនួន​២រូប​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។