សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ស្រា​ Royal Salute21​ឆ្នាំ​ ដែល​ជា​ស្រា Scotch Whisky ឈានមុខ​គេ​នៅ​លើ​ពិភពលោក បាន​ចេញ​នូវ​រូបរាង​ថ្មី​នៃ​ដប ដោយ​បាន​រចនា​ប្លែក​ខុស​ពី​ដប​ចាស់ គឺ​ធ្វើ​ឱ្យទាន់​សម័យ​សម្រាប់​មនុស្ស​សម័យ​ថ្មី តែ​នៅ​រក្សា​រសជាតិ​ទឹក​គុណភាព និង​តម្លៃ​នៅ​ដដែល ។ ការ​រចនា​ដប និង​ការ​វេច​ខ្ចប់​ថ្មី​នេះ គឺ​គ្រាន់តែ​ជា​ការ​ព​ញ្ជា​ក់​អារម្មណ៍​អ្នក​ពិសារ​ធ្វើ​ឱ្យ​ទាក់ទាញ​ប៉ុណ្ណោះ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ នៅ​ភោជនីយដ្ឋាន តូ​ប៉ាស់ បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម លោក Neil Macdonald អ្នកគ្រប់គ្រង​ម៉ាក​នៃ​ស្រា Royal Salute ទូ​ទាំង​ពិភពលោក បាន​មាន​ប្រសាសន៍​ថា ការ​រចនា​រូបរាង​ថ្មី​នៃ​ដប​របស់​ស្រា Royal Salute 21​ឆ្នាំ គឺ​គ្រាន់តែ​ចង់​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ និង​មិន​ចង់ឱ្យ​អ្នក​ទទួល​ទាន​ត្អូញត្អែ​រថា ដដែល​ៗ​ប៉ុណ្ណោះ ដូចនេះ​យើង​តែងតែ​រិះរក​អ្វី​ដែល​ថ្មី​បំពេញ​​ឱ្យទាន់​ជាមួយនឹង​មនុស្ស​សម័យ​ថ្ម ។ ចំពោះ​ការ​រចនា​រូបរាង​ដប​ថ្មី​របស់​ស្រា Royal Salute21​ឆ្នាំ​នេះ ត្រូវ​ប្រើ​ពេល​ប្រមាណ​ជិត​៣​ឆ្នាំ​ទំ​រាំ​ចេញ​ជា​រូបរាង​នេះ​ឡើង គឺ​ត្រូវ​ឆ្លងកាត់​ការ​ពិភាក្សា​ពី​ថ្នាក់ដឹកនាំ ​និង​អ្នកគ្រប់គ្រង ដើម្បី​សម្រេច​រួម​គ្នា ។

លោក​បន្ត​ថា ដប​រចនា​ថ្មី​នេះ មើលទៅ​វា​ទាន់សម័យ​សម្រាប់​ស្រា Royal Salute21​ឆ្នាំ​នេះ ព្រោះ​វា​បង្កប់​នូវ​ភាពរឹងមាំ ​និង​ស្រស់​សង្ហា ។ ស្រា Royal Salute ​ជា​ស្រា​ដែល​មាន​ប្រភព​ពាក់​ព័​ន្ធ​​ជាមួយ​សែស្រឡាយ​រាជវង្ស និង​ប្រវត្តិសាស្ត្រ​អង់គ្លេស ហើយ​ដប​ថ្មី​នេះ បាន​នាំ​យក​នូវ​ភាព​ល្បីល្បាញ​របស់​ស្រា Royal Salute21​ឆ្នាំ ​ចែកចាយ​ទូ​ទាំង​សាកលលោក ដែល​គេ​កំពុង​ស្វែងរក និង​ផ្ដល់​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ។

លោក​បន្ថែម​ថា ស្រា Royal Salute បាន​ប្រមូល​យក​នូវ​វត្ថុ​ធាតុ​ដើម​យ៉ាង​ពិសេស​ៗ រួម​មាន​ស្រា Whisky Single Malt មក​លាយ​បញ្ចូល​គ្នា​ ដើម្បី​ផលិត​បាន​ស្រា Royal Salute 21​ឆ្នាំ​នេះ ។ រីឯ​ដប​វិញ ​គឺ​រចនា​ចេញពី​ព័រ​សា​ឡែ​ន ដែល​មាន​បី​ពណ៌​គឺ ពណ៌​ខៀវ ក្រហម និង​បៃតង ។

ដោយឡែក​តំណាង​ក្រុមហ៊ុន CAMSING នាំ​ចូល​ និង​ចែកចាយ​ស្រា Royal Salute នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​បញ្ជាក់​ដែរ​ថា ទីផ្សារ​ស្រា Royal Salute បាន​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ស្រា Royal Salute នេះ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​កាន់តែ​ទូលំទូលាយ ៕