ព្រលឹងចុងសក់! ក្មេងតូចម្នាក់ ទើបតែចេះដើរតេសតាស ធ្លាក់ចេញពីរថយន្ត ​ផ្នែកខាងក្រោយ (មានវីដេអូ)

ចិន៖ វីដេអូរន្ធត់មួយ បង្ហាញពីក្មេងប្រុសតូចម្នាក់ អាយុប្រហែលជា ២ ទៅ៣ឆ្នាំ ទើបចេះដើរតេសតាស បានធ្លាក់ចេញពីរថយន្ត ខណៈពេលដែលរថយន្តជិះសុខៗ ស្រាប់តែរបើកទ្វារចំហខាងក្រោយ ហើយអ្នកបើកចេះតែបើកបន្តទៅមុខ​ ទាំងមិនដឹងថាក្មេងបានធ្លាក់ឡើយ។

ក្រោយពេលកុមារនោះធ្លាក់ ពីលើរថយន្ត គេឃើញថា ក្មេងប្រុសតូចនោះ ស្លៀកសំលៀកបំពាក់ឈុតពណ៌ផ្កាឈូក និងបានសម្លឹងមើលគេឯងនៅជុំវិញ ហើយបានរត់តាមរថយន្តនោះពីក្រោយ។ ដោយឡែកមានអ្នក Comment ម្នាក់ បានបញ្ចេញមតិដែរថា “ពិតជាសំណាងណាស់ ដែលក្មេងប្រុសតូចម្នាក់នេះ អាចងើបក្រោកឡើង និងរត់បានដោយសុវត្ថិភាព”

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវមួយកន្លែង ជិតទីក្រុង​Dingxi ភាគខាងត្បូងខេត្ត Gansu ក្នុងប្រទេសចិន៕

ព្រលឹងចុងសក់! ក្មេងតូចម្នាក់ ទើបតែចេះដើរតេសតាស ធ្លាក់ចេញពីរថយន្ត ​ផ្នែកខាងក្រោយ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត