ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ប៉ៃលិន ៖ ​ជន​សង្ស័យ​​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​២​ មីនា​ នេះ បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១ ​មីនា ​​ពី​បទ​​ប្រើ​​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​ដោយយក​កាំបិតប៉័ងតោ​កាប់​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់​ទៀត​បណ្តាល​ឱ្យ​ដាច់​ដៃ​ឆ្វេង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ចំណុច​​សម្បុក​ចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​​លោកវរសេនីយ៍ត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​​ឈ្មោះ ម៉េ​ត ម៉ៅ ភេទ​ប្រុស អាយុ​៣១​​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ចំណុច​សម្បុក​ចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កាលពី​ថ្ងៃ​ទី​២៧​ កុម្ភៈ ​២០១៦ (ករណី​ហិ​​ង្សា​ដោយ​ចេតនា​) ទើប​ជំនាញ​តាម​រក​ជន​ប្រព្រឹត្ត​បទល្មើស​រហូត​ដល់​ម៉ោង​៥​និង​៤០​នាទី​​ល្ងាច​ថ្ងៃ​ទី​១​ ​មីនា ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ5703​​ ដឹកនាំ​ដោយ​វរសេនីយ៍ត្រី តេ​ង គៀត បាន​កំណត់​មុខសញ្ញា ហើយ​​ឈាន​​ទៅ​ចាប់​ជន​​សង្ស័យ​​ម្នាក់ ឈ្មោះ ម៉ៅ សំ​ប៊ិ​ច ភេទ​ប្រុស អាយុ​២០​​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​ឃុំ​ខាងលើ ៕​

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើទំព័រ​កា​សែត​កោះសន្តិភាព​