​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​

6 Videos

​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ តារាចម្រៀង សួស វី​ហ្សា អាច​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន និង​យុវវ័យ បានជា​ច្រើន​។​មានការ​និយាយថា សួស វី​ហ្សា វិ​វត្ត​ន៏​ខ្លួន​បាន​យ៉ាង​លឿន​មិន​ថា សម្លេង ក្បាច់​រាំ​និង​ការតុបតែង​ខ្លួន​នោះទេ​។ សមត្ថភាព​របស់​តារាចម្រៀង សួស វី​ហ្សា ពិតជា​មិនអាច មើលរំលង​បាន ក្នុងចំណោម​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​។​

​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​

M88

​ ​បទ​ចម្រៀង​ជាច្រើន​របស់ សួស វី​ហ្សា តែងតែ​ទទួលបាន​ការនិយម​ស្តាប់​ពី​សំណាក់​មហា ជន ដែល​ក្នុងនោះ​មានការ​និយាយថា តារា​ស​ម្រៀ​ង​ម្នាក់នេះ មាន​ទឹកដម​សម្លេង​ល្អ​គ្រាន់បើ​។ សួស វី​ហ្សា ត្រូវបាន​គេ​ចាត់ទុកជា​ជើង​ខ្លាំង​មួយរូប​ក្នុងចំណោម​តារា​ល្បីៗ​ជាច្រើន​ដួង​នៅក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស​។​អ្វីដែល​កត់សំគាល់​នោះ រាល់ពេល​បង្ហាញមុខ​នៅតាម​ឆាក​ប្រគុំ​តន្ត្រី​ម្តងៗ សួស វី​ហ្សា តែងតែ​ទទួលបាន​គាំទ្រ​លើកទឹកចិត្ត​ពី​សំណាក់​យុវវ័យ ដោយ​សម្លេង​ហ៊ោ​ក​ញ្ជៀ​វ មាន​អ្នកខ្លះ​ថែម ទាំង​លើក​បដា​ឈ្មោះ​និង​រូបថត​របស់​នាង​ថែម​ទៀតផង​។​

​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​

​ជាមួយនិង​ការគាំទ្រ​ទាំងនេះ សួស វី​ហ្សា បាន​បង្ហើរ​សំនៀង​យ៉ាង​ពិ​រោះ​រួម​ជាមួយនិង ការបង្ហាញ​ក្បាច់​រាំ​ញ​រ័​ញាក់​មិន​ចាញ់ ទេព បូ​ព្រឹក្ស និង លាង សុ​ផា​ឡែ​ន​ប៉ុន្មាន​ឡើយ​។​ស្ទើ​តែ មិន គួរអោយ​ជឿថា តារា​ដែលមាន​ប្រភព​មកពី​ចម្រៀង​បុរាណ​រូបនេះ បាន​ប្រែប្រួល​លឿន​គួរកត់សំគាល់​។

​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​

ប្រជាប្រិយភាព ក៏​កាន់តែ​លេចធ្លោ រូប​សម្រស់​របស់ នាង ក៏មាន​ការប្រែប្រួល​ច្រើនជាង​មុន​។ នាង​កាន់​តែមាន​រូបរាង​តូច​ស្រ​លូន និង​មាន​ទម្រង់​មុខ​អក្សរ​វី គួរអោយ​ស្រលាញ់​។​សូម្បីតែ​សម្បុរស្បែក ក៏​សខ្ចី​ស្អាត​ដែរ​។​សព្វថ្ងៃ សួស វី​ហ្សា មានការ​ងារ​រវល់​ច្រើន ទាំង​ការថត​ចម្រៀង​ថ្មីៗ​សម្រាប់​ឪ​កាស បុណ្យចូលឆ្នាំ​ខ្មែរ​និង​ចូលរួម​ការប្រគុំ​ត​ន្រី្ត​តាម​បណ្តា ខេត្ត​ស្ទើ​តែ​រាល់ថ្ងៃ​។​មាន​ថ្ងៃ​ខ្លះ សួស វី​ហ្សា ត្រូវ​ទៅ​ច្រៀង​ទាំង​ខ្លួន​មាន​ជំងឺ​ទៀតផង​។​មានការ​បង្ហើប​ថា សព្វថ្ងៃ តម្លៃ​ខ្លួន សួស វី​ហ្សា កើន​ជាង មុខ​ស្ទើ​មិនគួរ​អោយ​ជឿ​៕ ​ចេ​នី​

​ ​​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​ ​សួស វី​ហ្សា ប្រែប្រួល​ស្ទើ​តែ​មិន​គួរឱ្យ​​ជឿ​ ​