Van Gaal៖ ខ្ញំុមិនទាន់ជឿជាក់​ទាំងស្រុងទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Marcus Rashford នៅឡើយទេ

ការចាប់ផ្តើម​យ៉ាង​ល្អ​ឥតខ្ចោះ​របស់​ខ្សែ​ប្រយុទ្ធ Marcus Rashford ក្នុង​កីឡា​បាល់ទាត់​នៃ​ក្រុម​ឈុតធំ បានផ្តល់​ឲ្យ Manchester United នូវ​សមិទ្ធផល​ដ៏​ចាំបាច់​ក្នុង​ដំណាក់កាល​ដ៏សំខាន់​នៃ​រដូវកាល​នេះ នៅមុនពេល​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលភ្ញៀវ Watford នៅ​រាត្រីនេះ។

rashford-manuខ្សែ​ប្រយុទ្ធវ័យ ១៨ ឆ្នាំ​រូបនេះ បានបង្កើត​ឲ្យ​មាននូវ​ការ​ចាប់អារម្មណ៍​ក្នុង​ក្រុមយុវជន​របស់ Man United នៅ​រដូវកាល​នេះ តាមរយៈ​ការស៊ុត​បាល់​បញ្ចូលទី​បីគ្រាប់​ក្នុង​ការប្រកួត​អាយុក្រោម ១៩ ឆ្នាំ ហើយ​ក៏បាន​រក​គ្រាប់បាល់​បញ្ចូលទី​ជា​ទៀងទាត់​សម្រាប់​ក្រុមអាយុក្រោម ២១ ឆ្នាំ​ផងដែរ។ ការឈាន​ទៅ​ប្រកួត​ក្នុង​ក្រុមឈុត​ធំ​ដ៏​ជោគជ័យ​របស់គេ​ បាន​ផ្តល់​នូវ​សុទិដ្ឋិនិយម​យ៉ាងខ្លាំងដល់​អ្នក​គាំទ្រ Man United តាម​រយៈការ​រកបាន ៤ គ្រាប់​ក្នុង​ចំណោម​ការប្រកួត ២ លើក។ ប៉ុន្តែ លោក Louis van Gaal ដែល​ជា​អ្នក​ចាត់​ការទូទៅ កំពុង​តែ​បារម្ភ​ទៅលើការ​ដាក់​បន្ទុក​ឲ្យកីឡាករ​រូបនេះច្រើន​ពេក៕