ប៊ិន ឡា​ដេ​ន មាន​មរតក​រាប់លាន​នៅក្នុង​ប្រទេស​ស៊ូដង់​

6 Videos

​ព័ត៌មាន​ពី​សហរដ្ឋអាមេរិក​ថា បាន​រឹបអូស​នូវ​ឯកសារ​ចំនួន ១០០ ច្បាប់​ពី​ប្រតិបត្តិ​ការតាមប្រមាញ់ មេ​ភរ​វក​ម្ម អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន (Osama |bin Laden) ក្នុងនេះ​មាន​ឯកសារ​មួយច្បាប់​ដែល​សរសេរ​ផ្ទាល់ដៃ​របស់គាត់ មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​ចំនួន ២៩ លាន​ដុល្លារ (១១៧.៦១៩.៧០០.០០០​រៀល​) នៅក្នុង​ប្រទេស​ស៊ូដង់ ។​

​ប៊ី​ន​ឡា​ដេ​ន ជា​មេ​ភេរវ​ករ​នៅ​ពីក្រោយ​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 ។ ក្រោយមក ត្រូវបាន​សម្លាប់​ដោយ កងកម្លាំង​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងអំឡុងពេល​វាយឆ្មក់​ទៅលើ​កន្លែង​លាក់ខ្លួន​របស់គាត់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន កាលនោះ​គាត់​មាន​អាយុ 54 ឆ្នាំ​ជា​មេ​ភេរវកម្ម អាល់​កៃ​ដា ដែលជា​បណ្តាញភេរវកម្ម​នៃ​ការ​ប៉ះ​បោរ​អ៊ីស្លាម បាន​ក្លាយជា​គោលដៅ​នៃ​ការតាមប្រមាញ់​របស់​អន្ដរជាតិ​រយៈពេល​ជិត​មួយ​ទសវត្សរ៍ ។​

M88

​គាត់​បាន​បញ្ជូន​ប្រាក់​ខាងលើនេះ​មក​ធនាគារ ដើម្បី​ទុកឱ្យ​សាច់ញាតិ និង ចំណែក​ភាគច្រើន​ផ្តល់ ទៅឱ្យ​ការធ្វើ​សង្គ្រាម​ភេរវកម្ម​របស់​ក្រុម​គេ ប៉ុន្តែ​គេ​មិនបាន​ផ្សាយ​ឱ្យដឹង​លម្អិត​ពី​ប្រាក់​ផ្សេងៗ​របស់ ប៊ី​ន​ឡា​ដេ​ន មាន​ប៉ុន្មាន​ទៀត​ទេ គេ​គ្រាន់តែ​ដឹងថា គាត់​បានសម្រេច​ជោគជ័យ​នៅក្នុង​ជំនួញ​ក្រុមហ៊ុន​សំណង់​ក្នុងប្រទេស​សា​អូ​ឌី អា​រ៉ា​ប៊ី អស់កាល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ប្រាក់​ចំនួន ១២ លាន​ដុល្លារ​សហរដ្ឋ បានមកពី​ប្អូនប្រុស​របស់គាត់​ក្នុងនាម​ជា​ក្រុមហ៊ុន​របស់ ប៊ី​ន​ឡា​ដេ​ន ។

នៅក្នុង​លិខិត​មរតក​សរសេរ​ជា​ភាសា​អា​រ៉ា​ប៊ិក នៅលើ​ក្រដាស​មួយ​សន្លឹក ដោយ​ចុះហត្ថលេខា ដោយ ប៊ី​ន​ឡា​ដេ​ន ប្រាប់ថា មានទ្រព្យ​សម្បត្តិ​ចំនួន ២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ស៊ូដង់ ៕ ​សូរ្យកាន្ត (​ដេលី​ញ​ញូ​វ​)