Man Utd ត្រៀម​​ស៊ុត​គ្រាប់​ទី​១០០០​ ​​ក្នុង​ដី​ដំបូង​គេ​នៅ​ EPL យប់នេះ

ក្រុម​បិសាច​ក្រហម​ Manchester United គ្រោង​នឹង​​បង្កើត​កំណត់ត្រា​ថ្មី ​ដោយ​ក្លាយ​ជា​ក្រុម​ដំបូង​គេ ដែល​រក​បាន​១០០០​គ្រាប់ នៅ​​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ Old Trafford ក្របខ័ណ្ឌ Premier League ខណៈ​ដែល​ពួកគេ​ ​នឹង​ត្រូវ​ប៉ះ​ Watford ​នា​វេលា​ម៉ោង​០៣:០០​នាទី​យប់​នេះ។

 

Man Utd ត្រៀម​​ស៊ុត​គ្រាប់​ទី​១០០០​ ​​ក្នុង​ដី​ដំបូង​គេ​នៅ​ EPL យប់នេះ

 

​Man Utd ​​រក​បាន​ ៩៩៨​គ្រាប់​ហើយ ក្នុង​ការ​ប្រកួត​​ក្នុង​ដី​សរុប​ ៤៥៦​ប្រកួត​នៅ​ Old Trafford ដូច្នេះ​យប់​នេះ​ត្រូវ​ការ​តែ​២​គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​អាច​ជាប់​កំណត់ត្រា​នេះ។ ប៉ុន្តែ​ក្រុម​របស់​លោក​ Louis van Gaal ​ហាក់​ធ្លាក់​ទម្រង់​លេង​ក្នុង​ដី​ខ្លាំង​រដូវ​កាល​នេះ ​ដោយ​រក​បាន​តែ​១៨​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​១៣​ដង​កន្លង​មក ​ហើយ​ក្នុង​នោះ​រក​គ្រាប់​អស់​បាន​សោះ​នៅ​ Old Trafford ចំនួន​៥​ប្រកួត​ទៀត។

 

Man Utd ត្រៀម​​ស៊ុត​គ្រាប់​ទី​១០០០​ ​​ក្នុង​ដី​ដំបូង​គេ​នៅ​ EPL យប់នេះ

 

ខ្សែ​ប្រយុទ្ធ Wayne Rooney ​គឺជា​ម្ចាស់​កំណត់ត្រា​ដែល​ស៊ុត​​ក្នុង​ដី​ច្រើន​ជាង​គេ​របស់​​ក្រុម​ Man Utd ក្នុង​សម័យ​កាល​ Premier League នេះ ដោយ​ស៊ុត​បាន​៩៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៨១​ប្រកួត​នៅ​ Old Trafford ខណៈ​ដែល​អ្នក​ស៊ុត​ច្រើន​ជាង​គេ​ទី​២​គឺ​​ អតីត​ខ្សែ​បម្រើ​ឆ្នើម​ Paul Scholes ​ស៊ុត​បាន​៥៩​គ្រាប់។

 

រី​ឯ​ក្រុម​ដែល​​ស៊ុត​ក្នុង​ដី​នៅ​ Premier League ច្រើន​បំផុត​ បន្ទាប់​ពី​ Man Utd មាន​ដូច​ជា Arsenal ​៩១១​គ្រាប់ (៤៥៦​ប្រកួត), Chelsea ៨៩៣​គ្រាប់ (៤៥៧​ប្រកួត), Liverpool ៨៦៤​គ្រាប់ (៤៥៥​ប្រកួត) និង​ Tottenham Hotspur ​៧៥៥​គ្រាប់ (៤៥៧​ប្រកួត)៕

 

​​ចុះ​ប្រិយមិត្ត​ជឿ​ថា Man Utd រក​គ្រាប់​ទី​១០០០​ បាន​ឬ​អត់​យប់​នេះ?

 

-ចុចអាន៖ ថ្លៃ​ឈ្នួល​​ Rashford ធៀប​នឹង​ Rooney ​​ខុស​គ្នា​ឆ្ងាយ​ នឹក​ស្មាន​មិន​ដល់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports