លីតឺហួរ សប្បាយ​ចិត្ត​ដែល​បាន​ថត​រឿង​ថ្មី​ជាមួយ Sammo Hung

តារា​សម្ដែង​ហុងកុង​ជើង​ចាស់ Sammo Hung បាន​កាន់​តំណែង​ជា​អ្នក​ដឹកនាំ​ក្នុង​រឿង​ថ្មី​មាន​ចំណងជើង​ថា “The Bodyguard” ដែល​មាន​តួ​សម្ដែង​សុទ្ធ​តែ​តារា​ល្បី​ៗ​ក៏​ដូច​ជា​មិត្ត​ល្អ​ផ្ទាល់​ដូច​ជា Andy Lau ( លីតឺហួរ), Yuen Wah ,Karl Maka , Dean Shek និងTsui Hark ជាដើម។

 

លីតឺហួរ សប្បាយ​ចិត្ត​ដែល​បាន​ថត​រឿង​ថ្មី​ជាមួយ Sammo Hung

 

ជា​តួ​សម្ដែង​និង​ជា​​ផលិតករ​ម្នាក់​ដែរ​​ក្នុង​រឿង​នេះ Andy Lau បាន​បង្ហាញ​អារម្មណ៍​ពេញចិត្ត​ដែល​បាន​សហការ​ជាមួយ Sammo Hung ថា​៖”ខ្ញុំ​នឹង​នៅ​​ក្បែរ Sammo រហូត ពេល​ដែល​គេ​ត្រូវការ​ខ្ញុំ”។ ជាមួយ​គ្នា​នេះ ​ តារា​សម្ដែង Tony Leung ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត Hei Long Jiang ដើម្បី​មើល​ការ​ថត​របស់​ពួក​គេ ហើយ Sammoបាន​និយាយថា​៖”មិត្ត​ល្អ​បាន​ជួបជុំ​គ្នា​ថត​រឿង​ជា​មួយ​គ្នា។ វា​ពិត​ជា​សប្បាយ​ចិត្ត​និង​កម្រ​បាន​ជួប​គ្នា​ណាស់”។

 

តាម​ពិត​រឿង​ “The Bodyguard” ​ក៏​ត្រូវ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ហុងកុង Jackie Chan ប៉ុន្តែ​ដោយ​សារ​លោក​មាន​បញ្ហា​កូន​ប្រុស​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន​ ក៏​សម្រេច​ដក​ខ្លួន។ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ហុងកុង​នៅ​ថ្ងៃ​ទី ១​ ខែ មេសា ឆ្នាំ ២០១៦៕

 

លីតឺហួរ សប្បាយ​ចិត្ត​ដែល​បាន​ថត​រឿង​ថ្មី​ជាមួយ Sammo Hung

 

ចុចអាន៖Chow Yun Fat និង លីតឺហួរ​ជួប​គ្នា​សារ​ជា​ថ្មី​ក្រោយ​រឿង “ស្ដេច​ល្បែង” ២៦ ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ asian-enews-portal