នគរបាលចិនកម្ពុជា បើកប្រតិបត្តការ ឆែកឆេរគ្រប់អាគារ កាស៊ីណូដើម្បីចាប់ ជនជាតិចិន ពាក់ពន្ធ័ករណីជម្រិតតាមអ៊ិនធើណេត

បន្ទាយមានជ័យ៖ កម្លាំនគបាលចិនសហការនគបាល រាជធានីភ្នំពេញ ឡោមព័ន្ធកាស៊ីណូ មួយកន្លែងឆែកឆេរ រកចាប់ខ្លួនជនជាតិចិន ជំរិតទាប្រាក់តាម ប្រព័ន្ធអនឡាញ និងអ៊ិនធឺណែត កាលពីវេលាម៉ោង ១២.៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅក្បែរព្រំដែន ស្ថិតក្រុងប៉ោយប៉ែត។

លោកវរះសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ពាក់ព័ន្ធការឡោមព័ទ្ធ ចូលឆែកឆេរ ក្នុងកាស៊ីណូមួយកន្លែង ក្រុងប៉ោយប៉ែត នេះគឺកម្លាំងមូលដ្ឋាន មិនចូលរួមខាងក្នុង កាស៊ីណូនោះទេ តែបានដឹង ព័ត៌មានខ្លះៗថា៖ កម្លាំងនគបាលចិន បានសហការជាមួយ កម្លាំងនគបាលជំនាញ រាជធានីភ្នំពេញ បានចុះឡោមព័ទ្ធ កាស៊ីណូឆែកឆេរ រកជនជាតិចិន បានចាប់ជំរិតទា លុយតាមប្រព័ន្ធ អនឡាញ និងអ៊ិនធឺណែត។

លោកបានបញ្ជាក់ថា៖ កម្លាំងមូលដ្ឋានគេមិនបានអោយ សហការតែអោយ នៅក្រៅវង្វង់ខ្សែ ការពារ តែកម្លាំងដែលចូល ឆែកឆេរ មានកម្លាំងនគបាលមកពីប្រទេសចិន សហការកម្លាំង មកពីរាជធានីភ្នំពេញ។ ហើយការចូលឆែកឆេរ រហូតដលម៉ោងនេះ មិនដឹងថា៖ទទួលលទ្ធផល នោះទេ។

លោក អ៊ុ សុផល អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ស្រដៀងគ្នាថា ការបង្រ្កាបនេះ មិនដឹងថាយ៉ាងណា នោះទេព្រោះកម្លាំង នគបាលក្រុងគេអោយ នៅក្រៅមិនបានចូល ឆែកឆេរខាងក្នុងឡើយ តែបានដឹងខ្លះថា៖ ការចូលឆែកឆេរ នៅកាស៊ីណូហ្គោឌិន បន្ទប់វីអាយភីលេខ៣៣៣៕

ទន្ទឹមគ្នានៃការចុះបង្ក្រាបនេះ មានជនជាតិចិនម្នាក់ ភ័យខ្លាំងពេកបានលោត ពីអាគារកំពស់ ជាច្រើនជាន់ ដើម្បីរត់គរខ្លួន បណ្តាលឲ្យធ្លាក់បាក់ម្ខាង ត្រូវគេបញ្ជូនទៅ សង្គ្រោះបន្ទាន់ភ្លាម។