​កូនប្រុស​ទារលុយ​ម្តាយ​ទិញ​ថ្នាំញៀន​មិនបាន​ដុត​ឆេះ​ផ្ទះ​គ្មាន​សល់​អ្វី ម្តាយ​បាន​ត្រឹម​អង្គុយ​សម្រក់​ទឹកភ្នែក​

​ខេត្តមណ្ឌលគិរី​៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​ក្លាយទៅជា​ផេះ ដោយសារ​កូនប្រុស​ខឹង​នឹង​ម្តាយ​ទារលុយ​ចាយ​មិនបាន​ដូច​បំណង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​០៣​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​៧៦ ស្ថិតក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

សាក្សី​ក្នុង​ហេតុការណ៍​នេះ ប្រាប់​អោយដឹងថា មុនពេល​មាន​អគ្គីភ័យ​ឆាបឆេះ​នេះ គឺ​កូនប្រុស​ម្ចាស់ផ្ទះ បាន​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​ម្តាយ​យ៉ាងខ្លាំង ក្រោយ​កូនប្រុស​រូបនោះ​សុំ​លុយ​ម្តាយ​៥​ម៉ឺន​រៀល​មិនបាន និង​បាន​បណ្តេញ​ម្តាយ​អោយ​ចេញពីផ្ទះ បើសិនជា​គ្មាន​លុយ​អោយ​រូបគេ​។ ប្រភព​បន្តថា ក្នុងពេល​ឈ្លោះ​ជាមួយ​ម្តាយ​នោះ​រូបគេ បាន​ព្យាយាម​ចាក់​សាំង​ដុត​ផ្ទះ ម្តង​ជា​ពី​ដង​តែ​ត្រូវបាន​អ្នកជិតខាង​ជួយ​ឃាត់​ទាន់​។ មិនបាន​ប៉ុន្មាន​នាទី​ផង កូនប្រុស​ចិត្តធំ​មិន​អាណិតម្តាយ​មេម៉ាយ​រូបនោះ បានរ​ត់ទៅ​ទាញយក​សាំង​ស្រោច​លើ​ជញ្ជាំង ហើយ​ដុត ឆេះ​ផ្ទះ​គ្មាន​សល់​អ្វី ម្តាយ​បាន​ត្រឹម​អង្គុយ​សម្រក់​ទឹកភ្នែក​ទាំង​ភិតភ័យ​។​

​សេចក្តី​រាយ​ការ​បានអោយដឹងថា អភិបាលស្រុក​កែវ​សីមា​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ បាន​ដឹកនាំ​សមត្ថកិច្ច​ចុះទៅ​ដល់ កន្លែងកើតហេតុ​ភ្លាមៗ តែ​ដោយ​រដូវ​នេះ​ជា​រដូវប្រាំង ហើយ​ខ្សែរ​ភ្លើង​ត្រូវបាន​កាត់ផ្តាច់​ដោយ​អណ្តាតភ្លើង​នោះ រយៈពេល​ជាង​ម្ភៃ​នាទី​ក្រោយមក ផ្ទះ​ខាងលើ​ដែលមាន​ទំហំ​៥​គុណ​១២​ម៉ែត បាន​ឆាបឆេះ​ក្លាយទៅជា​ផេះ ស្ត្រី​មេម៉ាយ​ក្នុង​ជីវភាព​ក្រខ្សត់​ត្រូវ​កូន​បំផ្លាញ និង​បោះបង់ចោល​ង្គុ​យ​សម្លឹង​ភ្នក់ភ្លើង​ដោយ​អស់សង្ឃឹម​។​

​នគរបាល​បានអោយដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ​ទ្រី សារ៉េត ភេទ​ស្រី អាយុ​៤១​ឆ្នាំ ត្រូវបាន​កូនប្រុស​ឈ្មោះ​បញ្ញា អាយុ​២១​ឆ្នាំ គំរាមកំហែង​និង​បាន​ដុត​ផ្ទះ​ម្តាយ​កម្ទេចចោល ក្រោយ​សូម​លុយ​ចំនួន​៥​ម៉ឺន​មិនបាន​។​ឈ្មោះ​បញ្ញា​ជា​ជនបង្ករ ត្រូវបាន​អ្នករស់នៅ​ក្បែរ​នោះ​បញ្ជាក់ថា ជាម​នុស្ស ញៀន​នឹង​ថ្នាំញៀន ហើយ​តែងតែ​សំឡុត​ម្តាយ​ទារ​រក ប្រាក់​ដើម្បី​ទៅ​ទិញ​ថ្នាំញៀន​ជាប្រចាំ គេ​នៅ​មិនទាន់​ដឹង​អំពី​ទំហំ​នៃ​ទ្រព្យសម្បត្តិ ដែល​រង​ការឆេះ​នោះ​នៅឡើយ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនទាន់​ចាប់​ជនបង្ក​បាន​នៅឡើយ ដោយ​គេ​កំពុងតែ​រត់គេចខ្លួន ក្រោយ​ដុត​ផ្ទះ ចោល​នោះ​៕ ឦសាន​២

KA-02-03-2016-04 KA-02-03-2016-05 KA-02-03-2016-06 KA-02-03-2016-07 KA-02-03-2016-08 KA-02-03-2016-09 KA-02-03-2016-10 KA-02-03-2016-11 KA-02-03-2016-12