សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ កាលពី​ព្រឹក​ ថ្ងៃ​ទី​០២ មីនា ២០១៦ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​​​ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​យុវជន​ម្នាក់​ បាន​ចង​.​ក​សម្លាប់​ ដោយ​មិនដឹង​មូលហេតុ ក្នុង​នោះ​ជន​រង​គ្រោះ ​បាន​ទុក​លិខិត​សរសេរ​ដៃ ​យ៉ាង​ខ្លី​មួយ​ នៅ​ក្បែរ​ខ្លួន​ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ចាន់ សុខ​ហួរ អាយុ​១៧​ឆ្នាំ មានស្រុក​កំណើត​ នៅ​ភូមិ​បឹង​ភេ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ ​​ក្នុង​​កន្លែង​កើតហេតុ​ខាងលើ ជាមួយ​ស្ត្រី​ម្នាក់ ​ដែល​អះអាង​ ម្តង​ថាជា​មីង ម្តង​ថា​ជា​ម្តាយ ដោយ​សមត្ថ​​កិច្ច​ កំពុង​សាកសួរ​ស្ត្រីនោះ យ៉ាងចិត្តទុកដាក់​ ។

ប្រភព​បន្ត​ថា ជា​រៀងរាល់ថ្ងៃ ​យុវជន​រង​គ្រោះ ​គឺ​តែង​តែ​ទៅ​ដេកចាំ​តូប​ ឱ្យ​ស្ត្រី​ខាងលើ តែ​មិនដឹង​យ៉ាងម៉េច នៅ​ថ្ងៃ​កើតហេតុ បាន​ត្រឡប់​​ទៅ​ដេក​ផ្ទះវិញ​ ។ លុះ​ព្រឹក​ឡើង ទើប​មានការ​ភ្ញាក់ផ្អើល​ថា យុវជន​នោះ​ បាន​ចង​.​ក​ស្លាប់​ទៅ​ហើយ ដោយគេ​ឃើញ​លិខិត​បណ្តាំ​ យ៉ាង​ខ្លី​នៅ​ក្បែរខ្លួន ៕

សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​
សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​
សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​
សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​
សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​
សរសេរ​បណ្តាំ រួចចង.កសម្លាប់ខ្លួន ក្នុង​ផ្ទះ​ជួល​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត