កូរ៉េខាងត្បូង បារម្ភ ចំពោះហានិភ័យ សេដ្ឋកិច្ច ព្រោះទិន្នផល ឧស្សាហកម្ម ធ្លាក់ចុះ

សេអ៊ូល៖ យោងតាមសេចក្ដីរាយការណ៍ របស់រដ្ឋាភិបាល កូរ៉េខាងត្បូង បានឲ្យដឹងថា ទិន្នផលឧស្សាហកម្ម ក្នុងប្រទេស របស់ខ្លួន បានធ្លាក់ចុះក្នុង ខែដំបូង ឆ្នាំ២០១៦ នេះ បន្ទាប់ពី ងើបឡើងវិញ កាលពីខែមុននេះ បង្កឲ្យមានការព្រួយបារម្ភ ចំពោះហានិភ័យ សេដ្ឋកិច្ច ស្របពេលមានការ ព្រួយបារម្ភពីតម្រូវការ ក្នុងស្រុក និងការនាំចេញ។

ទីភ្នាក់ងារសារភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ទិន្នផលក្នុងឧស្សាហកម្ម ទាំងអស់បានធ្លាក់ចុះ ១,២ភាគរយ នៅក្នុងខែមករា ធៀបនឹង ខែកុម្ភៈមុន នេះបើយោងតាមការ ស្ថិតិកូរ៉េ ដែលវា ជាការធ្លាក់ចុះនូវកំណើនពី ១,៣ ភាគរយ នៅក្នុងខែធ្នូ នៅពេលដែលទិន្នផលនេះ បានងើបឡើងវិញ ជាលើកដំបូង ក្នុងរយៈពេលបីខែ។

ការលក់រាយបានធ្លាក់ចុះ ១,៤ភាគរយ ក្នុងខែមករា នៅលើមូលដ្ឋានប្រចាំខែ ដែលតម្រូវការទំនិញ រយៈពេលយូរ និងពាក់កណ្តាល ពេលយូរ ក្នុងនោះរួមបញ្ចូល ទាំងអាហារ ភេសជ្ជៈ និង សម្លៀកបំពាក់ បានកើនឡើង ប៉ុន្តែការលក់ទំនិញ អាយុកាលវែង ដូចជា រថយន្តបានធ្លាក់ ចុះរហូតដល់ទៅ ១៣,៩ភាគរយ។ នេះជាការបង្កភាព ព្រួយបារម្ភចំពោះ ការធ្លាក់ចុះសេដ្ឋកិច្ច របស់កូរ៉េខាងត្បូង៕

កូរ៉េខាងត្បូង បារម្ភ ចំពោះហានិភ័យ សេដ្ឋកិច្ច ព្រោះទិន្នផល ឧស្សាហកម្ម ធ្លាក់ចុះ