​ស្ត្រី​ម្នាក់ ត្រូវបាន​ស្ត្រី​មួយក្រុម ចាប់​សម្រាត​ខោអាវ នៅក្នុង​ផ្សារ​ទំនើប​

​ស្ត្រី​ម្នាក់ ត្រូវបាន​ស្ត្រី​មួយក្រុម ចាប់​សម្រាត​ខោអាវ នៅក្នុង​ផ្សារ​ទំនើប​

​វា​ពិតជា​គួរឲ្យ​មាន​ការភ្ញាក់ផ្អើ​ល និង​ស្អប់ខ្ពើម ចំពោះ​ទង្វើ​ចាប់​សម្រាត ទៅលើ​ស្ត្រី​ម្នាក់ នៅក្នុង​ទី​សារ​ធា​រណៈ​បែបនេះ ហើយ​វា​ក៏​ជា​ហេតុការណ៍ ដ៏​គួរឲ្យ​រន្ធត់​មួយ​ផង​ដែរ សម្រាប់​ស្ត្រី​ដែល​ជា​ជនរងគ្រោះ​។

​នៅ​ក្នុង​វីដេអូ​មួយ ដែល​មាន​រយៈពេល ២ នាទី បាន​បង្ហាញ​អំពី ស្ត្រី​ស្រស់ស្អាត​វ័យក្មេង​ម្នាក់ ត្រូវបាន​ស្ត្រី​មួយក្រុម​ធ្វើបាប ដោយ​ព្យាយាម​សម្រាត​ខោអាវ​របស់​នាង នៅ​ពីមុខ​មនុស្សម្នា​ជាច្រើន នៅក្នុង​ផ្សារ​ទំនើប​មួយ​។​

​ការវាយប្រហារ​នេះ ត្រូវបាន​គេ​ជឿជាក់ថា ស្ត្រី​ស្រស់ស្អាត​វ័យក្មេង​នេះ បាន​ទៅទាក់ទង​មាន​ស្នេហា ជាមួយនឹង​សង្សារ​របស់​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្រី​ដែល​ជា​ជនដៃដល់​។​

​នៅ​ក្នុង​វីដេអូ ក៏​បាន​បង្ហាញ​ដែរ​ថា ស្ត្រី​វ័យក្មេង​នោះ បាន​ព្យាយាម​ចាប់​ខោអាវ​ខ្លួន​ជាប់ ដោយ​ទ្រហោ​រយំ និង​ស្រែក​ឲ្យគេ​ជួយ ខណៈពេល​ដែល​ស្ត្រី​មួយ​ក្រុម​នោះ មិន​បង្អង់​ដៃ​ឡើយ​។​

​ភ្លាមៗ ក៏​មាន​សន្តិសុខ​យាម​ផ្សារ​ពីរ​នាក់ ចូល​មក​ជួយ​ទាញ​នាង ចេញពី​នារី​មួយ​ក្រុម​នោះ​។​ ​វា​ត្រូវ​បាន​គេ​ជឿ​ថា រឿង​នេះ​កើតឡើង នៅក្នុង​ប្រទេស​ចិន ហើយ​មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​ទស្សនា​វីដេអូ​មួយ​នេះ​។​

​យ៉ាងណាមិញ រាល់​គ្រប់​បញ្ហា​ទាំងអស់ តែងតែ​មាន​ដំណោះស្រាយ ដូច្នេះ យើង​គួរ​ដោះស្រាយ​បញ្ហា​នានា ដោយ​សន្តិវិធី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។