ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សិស្ស​-​និស្សិត វេជ្ជបណ្ឌិត​នៃ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប ទទួល​បានការ​ចែករំលែក​បទ​ពិសោធន៍​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត មក​ពី​មន្ទីរពេទ្យ​ប្រា​រ៉ា​ម​កៅ ប្រទេស​ថៃ ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​សុខភាព​តម្រងនោម និង​បេះដូង ។

កម្មវិធី​នេះ ត្រូវ​បាន​ធ្វើ​ដំណាលគ្នា​នឹង​កម្មវិធី​ប្រកាស​បើក​ការិយាល័យ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ដែល​ប្រារព្ធ​ឡើង នៅ​ស​ណ្ឋ​គារ​សូ​ហ្វី​តែ​ល ភូ​កេ​ត្រា ។

លោក​ឧត្តមសេនីយ៍ទោ លី វណ្ណ​នី នាយករង​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា ដោយសារ​កំណើន​សេដ្ឋ​កិច្ច សន្តិភាព ស្ថិរភាព នយោបាយ បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការ​ផ្លាស់​ប្តូរ​កម្ម​សិក្សា​​រវាង​ប្រទេស និង​ប្រទេស ពង្រីក​និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ។