ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Aamir Khan កំពូល​អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា តើ​គេ​មាន​ថ្វីដៃ​ខ្លាំង​ប៉ុនណា​ក្នុង​ការ​ប្រកួត​ប្រដាល់​ទម្ងន់​មធ្យម​ដណ្តើម​ខ្សែក្រវាត់ WBC ពី​កីឡាករ​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​លើ​សង្វៀន MGM Grand ក្រុង​ឡាស​វេ​ហា្គ​ស់ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៧ ឧសភា ខាង​មុខ ។

Aamir Khan បាន​ថ្លែង​នៅ​ទីក្រុង​ឡុ​ង ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ ថា ៖«​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​បានឃើញ​ថា តើ​រូប​ខ្ញុំ​ខ្លាំង​ប៉ុនណា​ក្នុង​ការ​ផ្តួល​គូប្រកួត ។ កន្លង​មក​ខ្ញុំ​បាន​ខកខាន​ក្នុង​ការ​ដណ្តើម​ជើងឯក​ជា​ច្រើន​លើក​មក​ហើយ ព្រោះ​មាន​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​ប្រកួត​ជាមួយ ប៉ុន្តែ​មិន​បាន​សម្រេច ។ សម្រាប់​ពេល​នេះ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ខ្ញុំ​អាច​យកឈ្នះ​លើ​គូប្រកួត​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​នេះ​បាន​» ៕