ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ត្អូញ​រឿង​គ្មាន​ទឹកស្អាត​ប្រើប្រាស់

6 Videos

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ខេមរភូមិន្ទ​កំពុង​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពីបញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ បន្ទាប់ពី​រដូវប្រាំង​បាន​ឈាន​មកដល់​។ ទឹកស្អាត​ដែល ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន អិ​ល វ៉ា​យ ភី បាន​បិទ ដែលជា​ហេតុ​ធ្វើឱ្យ​មជ្ឈដ្ឋាន ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ទាំងមូល​បាននាំគ្នា​រអ៊ូរទាំ​មិន​ដាច់​ពី​មាត់​អំពី​បញ្ហា​កង្វះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ ។​

ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ត្អូញ​រឿង​គ្មាន​ទឹកស្អាត​ប្រើប្រាស់

M88

​តាម​ប្រភពពី​ប្រជាពលរដ្ឋ និង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ឲ្យ​ដឹងថា ចាប់ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តកោះកុង បាន​បើក​សម្ភោ​ធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ ការ​មក​ឃើញថា ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​រដូវប្រាំង​ម្តងៗ​ក្រុង​តែងតែ​ជួប​នូវ​កង្វះ​ទឹកស្អាត​ជានិច្ច ដោយ​ខាង​ក្រុមហ៊ុន​ត្រូវ​ទុក​ទឹកស្អាត​ទាំងនោះ​តម្រូវឱ្យ​រោងចក្រ ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ ។

ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ត្អូញ​រឿង​គ្មាន​ទឹកស្អាត​ប្រើប្រាស់

ចំណែក​ឯខាង​ប្រជាពលរដ្ឋ​វិញ ខាង​ក្រុមហ៊ុន​មិនសូវ មានការ​អើពើ និង យកចិត្តទុកដាក់​នោះឡើយ តែ​បើសិនជា​ការបង់ប្រាក់​ថ្លៃ​ទឹក​វិញ បើ ខាង​ក្រុមហ៊ុន​កំណត់​ថ្ងៃ​ណា បើ​ប្រជាពលរដ្ឋ​មិនបាន​ទៅ​បង់​តាម​ការកំណត់​នោះទេ​គឺ​ខាង​ក្រុមហ៊ុន​តម្រូវ ឱ្យមាន​ការផាកពិន័យ ដែល​មិនអាច​លើកលែង​បានឡើយ តែ​ដល់ពេល​ជួប​បញ្ហា កង្វះ​ទឹកស្អាត​វិញ​នោះ ក្រុមហ៊ុន​មិនសូវ​អើពើ​នោះឡើយ ។​ចំណែកឯ​ក្នុង​​ឆ្នាំនេះ​វិញ ទឹកស្អាត​ក្រុង​មិន​ត្រឹមតែ​មិនមាន​ទឹក​នោះទេ ថែមទាំង​មានការ​បើក​ចេញ​មក​នូវ​ទឹក​ភក់​ថែម​ទៀតផង ។​

ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ត្អូញ​រឿង​គ្មាន​ទឹកស្អាត​ប្រើប្រាស់

នៅ​ព្រឹក​ថ្ងៃទី ១ ខែមីនា ឆ្នាំ​២០១៦ ខាង​ស្នាក់ការ​រដ្ឋាករទឹក​កោះ​កុង របស់​ក្រុម ហ៊ុន អិ​ល វ៉ា​យ ភី បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ទាំងមូល​រួចហើយ​ដែរ​អំពី បញ្ហា​នេះ​៕ សុថា​ត់​