ហេតុអ្វី​បានជា​កូន​មិន​ព្រម​ងូតទឹក​?

ហេតុអ្វី​បានជា​កូន​មិន​ព្រម​ងូតទឹក​?

​មាន​មូលហេតុ​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​កូន​ស្រាប់តែ​មិន​ចូលចិត្ត​ងូតទឹក ហើយ​នៅពេល​ដែល​ងូតទឹក​តែងតែ​យំ​រករឿង​ជានិច្ច ដូចនេះ​អ្នក​ត្រូវតែ​សង្កេត​មួយរយៈ​ទើប​អ្នក​អាច​ដឹង​ពី​មូលហេតុ ហើយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ដូចនេះ​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​មិន​ចូលចិត្ត​ងូតទឹក​នោះ​?

តើ​មកពី​កូន​ហត់​ពេក​ឬ​?
ប្រសិន​ជា​ពេល​ដែល​អ្នក​រៀបចំ​ទឹក​សម្រាប់​ងូត​ឲ្យ​កូនរួច ហើយ​គេ​បែរ​ជា​ចង់​គេង​ទៅវិញ នោះ​លើក​ក្រោយ អ្នក​អាច​ងូតទឹក​ឲ្យគេ​រាង​ព្រលប់​បន្តិ​ចបាន​។​

តើ​មកពី​ការ​ឃ្លាន​ឬ​?
ប្រសិន​ជា​ដល់ពេល​ដែល​ងូតទឹក គេ​ស្រាប់តែ​យំ ហើយ​មាន​កាយវិកា​មួយចំនួន​ដូចជា​ចង់​បៅ​ទឹកដោះគោ អ្នក​អាចឲ្យ​គេ​បៅ​បាន ហើយ​៣០​នាទី​ក្រោយ​ទើប​ងូតទឹក​ឲ្យ​កូន នោះ​ទើប​កូន​អាចរំលាយ​អាហារ​បាន​។​

តើ​មក​ពី​រងារ​ពេក​ទេ​?
នៅពេល​ខ្លះ កូន​មិន​ព្រម​ងូតទឹក​គឺ​មកពី​កូន​ខ្លាច​ត្រជាក់ ដូចនេះ​ពេល​ដែល​អ្នក​ងូតទឹក​ឲ្យគេ អ្នក​ត្រូវ​តែ​បិត​បង្អួច និង​ទ្វារ​ឲ្យ​ជិត ទើប​វា​គ្មាន​ខ្យល់​ចូល ដែល​អាច​ធ្វើឲ្យ​កូនរងារ​។​

សីតុណ្ហភាព​នៃ​ទឹក​សមស្រប​ឬ​នៅ​?
អ្នក​អាច​ប្រើ​បារត​ដើម្បី​វាស់​សីតុណ្ហភាព​នៃ​ទឹក​បាន ទើប​អ្នក​អាច​ដឹង​ច្បាស់​ពី​សីតុណ្ហភាព នោះ​ទើប​កូន​ព្រម​ងូតទឹក ព្រោះ​មាន​កូនក្មេង​ខ្លះ​ចូល​ចិត្ត​ងូតទឹក​ក្តៅ​ជាង​ត្រជាក់​។​

តើ​មកពី​កូន​ខ្លាច​សាប៊ូ​ចូល​ភ្នែក​ឬ​?
មាន​កូន​ក្មេង​ខ្លះ​មិន​ចូល​ចិត្ត​ងូតទឹក​ដោយសារ​តែ​ខ្លាច​សាប៊ូ​ចូល​ភ្នែក ដូចនេះ​អ្នក​អាច​លុបមុខ និង​កក់សក់​ឲ្យគេ​សិន ទើប​ងូតទឹក​ឲ្យគេ​តាម​ក្រោយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។