​ខ្សែ​បម្រើ Donald Love ក្លាយ​ជាកីឡាករ​របួស​ទី ១៤ របស់​ Manchester United

បញ្ជីរឈ្មោះ​កីឡាករ​សម្រាក​ព្យាបាល​របួស​របស់​ក្លិប​បិសាច​ក្រហម​ ក្រោម​ការដឹកនាំ របស់គ្រូបង្វឹក​ Louis van Gaal បានកើនឡើងម្នាក់ទៀត​គឺ​ កីឡាករ Donald Love បន្ទាប់​កីឡាករ​រូប​នេះ​បាន​ទទួល​រង​របួស​នៅ​ក្នុង​ការ​ប្រកួត​​កាល​ពី​ថ្ងៃ​ច័ន្ទ។

កីឡាករ​ចំនួន ១៣ នាក់​របស់​ក្លិប Manchester United ត្រូវ​ខក​ខាន​ពុំ​បាន​ចូលលេង​ដោយ​សារ​តែ​របួស​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក Van Gaal ចាំ​បាច់​យក​កីឡាករ​ក្មេង​ចូលលេង ដែល​ក្នុងនោះ​មាន​កីឡាករ Marcus Rashford ដែល​បាន​ស៊ុតបញ្ចូល​ទី​បាន​ចំនួន​ពីរ​គ្រាប់​​នៅ​ក្នុង​ការ​លេង​ជាលើក​ដំបូង​បង្អស់​របស់​ឲ្យ​បីសាច​ក្រហមជាមួយ​នឹង​ក្លិប Midtjylland និង​បាន​ស៊ុត​បញ្ចូល​បាន​ពីរ​គ្រាប់​ទៀត​នៅ​ក្នុង​ជំនួប​ជាមួយ​នឹងក្លិបកាំ​ភ្លើងធំ។

កីឡាករ​ខ្សែ​បម្រើ Donald Love វ័យ ២១ ​ឆ្នាំ ដែល​ជាកីឡាករ​កំពុង​តែ​ហ្វឹកហាត់ នឹង​ចូលរួមជាមួយ​នឹង​កីឡាករ​រង​របួស​ទាំង ១៣ នាក់ ក្រោយពីគេ​បាន​ទទួល​រង​របួសនៅ​ក្នុង​ជំនួប​ជា​មួយនឹង Middlesbrough។ ក្លិបបិសាច​ក្រហម​បានខ្ចី​រូបគេ​ពី​ក្លិប Wigan Athletic ហើយ​គិត​មក​ដល់​ពេល​នេះ គេ​ទើប​តែ​នឹង​លេង​ឲ្យ​ក្លិប​បាន​ ពីរ​ប្រកួត​តែ​ប៉ុណ្ណោះ៕ TN