បុរស​ម្នាក់​រត់​ចូល​សាលារៀន​សម្លាប់​ក្មេង​អស់ ១០ នាក់

6 Videos

​ក្នុងថ្ងៃនេះ​ផងដែរ មាន​ហេតុ​ការ​ណ៏​គួរ​ឲ្យ​រន្ធត់​មួយ​កើតឡើង​នៅ​សាលាបឋមសិក្សា Haikou ក្នុងប្រទេស​ចិន ដែល​បណ្តាល​ឲ្យ​ក្មេង​តូចៗ ១០ នាក់​ត្រូវ​បាត់បង់​ជីវិត និង ២ នាក់​រងរបួស​ធ្ងន់ ។​

បុរស​ម្នាក់​រត់​ចូល​សាលារៀន​សម្លាប់​ក្មេង​អស់ ១០ នាក់

M88

​យោងតាម​សារព័ត៌មាន គេ​បានដឹងថា ក្មេង​ដែល​រងគ្រោះ​កំពុងតែ​ដើរ​នៅ​ខាងក្រៅ​សាលារៀន មុននឹង​ពួកគេ​ត្រូវបាន​បុរស​ម្នាក់​វាយប្រហារ ដែល​ក្នុងនោះ​មាន​ក្មេងប្រុស ៦ នាក់ និង ក្មេងស្រី ៤ នាក់ ។ ក្រុមប៉ូលិស​ក៏បាន​រក​អត្តសញ្ញាណ​ជនដៃដល់​ផងដែរ ដោយ​គេ​បានដឹងថា ជនដៃដល់​មាន​អាយុ ៤៥ ឆ្នាំ ហើយ​រូបគេ​បានធ្វើ​អត្តឃាត​ភ្លាមៗ បន្ទាប់ពី​វាយប្រហារ​ក្មេងៗ​ហើយ ។

បុរស​ម្នាក់​រត់​ចូល​សាលារៀន​សម្លាប់​ក្មេង​អស់ ១០ នាក់

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនដៃដល់​ហ៊ាន​សម្លាប់​ក្មេងៗ​ទាំងនោះ ត្រូវបាន​គេ​សន្និដ្ឋានថា ដោយសារតែ​ភាពស្មុគស្មាញ​ខ្លាំងពេក បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ។​​ ​គួរ​បញ្ជាក់ដែរថា រដ្ឋាភិបាល​ប្រទេស​ចិន​មានច្បាប់​តឹងរ៉ឹង​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​កាំភ្លើង តែ​ជនដៃដល់​ក៏​នៅតែ​រក​វិធី​សម្លាប់​ដោយ​ប្រើប្រាស់​អាវុធ​ផ្សេងៗ ដោយ​ជាក់ស្តែង​ជនដៃដល់​ខាងលើ​បាន​ប្រើប្រាស់​កាំបិត​ជា​អាវុធ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

បុរស​ម្នាក់​រត់​ចូល​សាលារៀន​សម្លាប់​ក្មេង​អស់ ១០ នាក់បុរស​ម្នាក់​រត់​ចូល​សាលារៀន​សម្លាប់​ក្មេង​អស់ ១០ នាក់បុរស​ម្នាក់​រត់​ចូល​សាលារៀន​សម្លាប់​ក្មេង​អស់ ១០ នាក់