គ្រូ​ Man City ជឿជាក់​លើ Sterling ១០០% ពេល​ប៉ះ​ហង្ស​ក្រហម​ យប់​នេះ

Raheem Sterling នឹង​រង​សម្ពាធ​ធ្ងន់​ជាងគេ​ពេល​ត្រឡប់​ទៅ​កាន់ Anfield លើក​ដំបូង​ក្នុង​នាម​ជា​កីឡាករ Manchester City នេះ​បើ​យោង​តាម​សំដី​លោក Manuel Pellegrini។

 

គ្រូ​ Man City ជឿជាក់​លើ Sterling ១០០% ពេល​ប៉ះ​ហង្ស​ក្រហម​ យប់​នេះ

 

អតីត​កីឡាករ Liverpool ខាងលើ​បាន​បដិសេធ​កុងត្រា​ថ្មី​ក្នុង​តម្លៃ ១សែនផោន ក្នុង​១​សប្ដាហ៍​ដើម្បី​ទៅ​ចូលរួម​ជាមួយ Man City ហើយ​កាល​ពី​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ Capital One Cup នៅ ថ្ងៃអាទិត្យ​កន្លង​ទៅ​រូបគេ​ត្រូវ​អ្នក​គាំទ្រ Liverpool ជា​ច្រើន​ម៉ឺន​នាក់​ស្រែក​ចំអក​ដាក់ (Boo) ពេល​បាន​បាល់​ម្តង​ៗ។

 

ទាក់ទង​នឹង​បញ្ហា​នេះ​លោក Pellegrini បាន​និយាយ​ថា៖ “កីឡាករ​ណា​ដែល​មិន​អាច​លេង​បាន ពេល​មាន សម្ពាធ​ខ្លាំង​ពី បរិស្ថាន​ជុំវិញ មិនមែន​ជា​កីឡាករ​កម្រិត​កំពូល​នោះ​ទេ។ ខ្ញុំ​ជឿជាក់​លើ Sterling ១០០ ភាគរយ។ គាត់​គឺជា​កីឡាករ​វ័យក្មេង តែ​ដឹង​ពី​របៀប​ដែល​អាច​សម្រប​ខ្លួន​ជាមួយ​នឹង​ការ​រង​សម្ពាធ។”

 

Sterling បាន​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ពេល​ផ្ទេរ​ពី Liverpool មក City ក្នុង តម្លៃ​ខ្លួន ៤៩​លាន​ផោន (៦៨លានដុល្លារ) កាល​ពី​ខែ​កក្កដា ហើយ​រូប​គេ​ត្រូវ​រំពឹង​ថា​នឹង​លេង​ជា​ជម្រើសដំបូង ​ពេល​ប៉ះ​ជាមួយ Liverpool នា​​វេលា​ម៉ោង០៣:០០​នាទី​យប់​នេះ៕

 

ចុចអាន៖ ប៉ូលិស​ស៊ើបអង្កេត​​អ្នក​គំរាម​សម្លាប់ Sterling និង​កូន​ស្រី

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC