សំណុំរឿង ជះទឹកអាស៊ីដ នៅផ្សារទម្លាប់ តុលាការកំពូល នឹងប្រកាស សាលដីកាថ្ងៃទី៩ មីនា

ភ្នំពេញ ៖ ចៅក្រមសាលាកំពូល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចពន្យារ ពេលប្រកាស សាលដីកា ចំពោះសំណុំរឿងជះទឹកអាស៊ីដ នៅផ្សារទន្លាប់ ខេត្តតាកែវ កាលពីកំឡុងឆ្នាំ២០១៤ បានបណ្តាល ឲ្យម្តាយ និងកូនអាយុ ២ឆ្នាំម្នាក់ រងរបួសធ្ងន់។

បើតាមមន្រ្តី នៃតុលាការកំពូល បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រីចៅក្រម គិម សត្ថាវី ក្រោយពីបានបើកសវនាការ ជំនុំជម្រះដោយកំបាំងមុខជនជាប់ចោទ បានសម្រេចលើកពេល ប្រកាស សាលដីការ ទៅប្រកាសនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

ជនជាប់ចោទ ញ៉ែ ដេង អាយុ៥៧ឆ្នាំ ត្រូវជាប្តី និងជនជាប់ចោទ សេង គឹមឡេង អាយុ៥៥ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ ត្រូវបានតំណាងមហាអយ្យការ អមតុលាការកំពូល លោកព្រះរាជអាជ្ញា វ៉េង ប៊ុនធឿង ចោទប្រកាន់ពីបទហិង្សាដោយចេតនា លើអ្នកដទៃដោយប្រើទឹកអាស៊ីដ និង អំពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្សារទម្លាប់ ក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ 

ជនជាប់ចោទទំាងពីរនាក់ ប្រពន្ធប្តី ត្រូវបានប្តីរបស់ស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងយុត្តិធម៌ មានកម្មវត្ថុប្តឹងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ក្នុងចំណាត់ការមិនប្រក្រតី នៃការដោះលែងឪពុក ម្តាយពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងបញ្ជាឲ្យកូនពីរនាក់ ជះទឹកអាស៊ីដ នេះ។ បណ្តឹង ដូចគ្នានេះ បានដាក់ទៅកាន់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ និង ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីផងដែរ។ ប៉ុន្តែ លោក ទិន សុចិត្រា ធ្លាប់បដិសេធថា ការដោះលែងនេះ ពុំមានជាប់ពាក់ព័ន្ឋនឹងអំពើពុករលួយនោះទេ ពោលគឺឪពុកម្តាយទាំងពីរនេះ ពុំមានបទល្មើសនោះទេ។

គួររំលឹកបន្ថែមថា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណី ជះទឹកអាស៊ីតមួយបានកើត ឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើង ដោយជនដៃដល់ ៤នាក់ (ឳពុកម្តាយ និងកូន២នាក់) បណ្តាលឱ្យស្រី្ត មានផ្ទៃពោះ២ខែម្នាក់ ឈ្មោះ មួង ស្រីមុំ រងរបួសធ្ងន់ និងកូនស្រីរបស់គាត់ អាយុ២ឆ្នាំ ម្នាក់ទៀត រងរបួសសើស្បែក។ បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការ បានកោះហៅ ឳពុកម្តាយ អ្នកជាជះ និងជាបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីតចូលបំភ្លឺ ។ ប៉ុន្តែក្រោយមក អ្នកទាំងពីរ ត្រូវបានដោះលែងឱ្យមានសេរីភាព ឡើងវិញ ៕