អាជ្ញាធរឃាត់ អាបុលលួច ឈូសឆាយដី នៅតំបន់បឹងព្រែកទប់

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរដែនដី រួមទាំងមន្រ្តីជំនាញ បរិស្ថានខេត្តព្រះសីហនុបាន ចុះឃាត់អាបុលឈូសដី ដែលកំពង់ធ្វើសកម្មភាព ឈូសឆាយដី នៅតំបន់បឹងព្រែកទប់ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ដែលរដ្ឋបាល ខេត្តព្រះសីហនុ កន្លងមកបានហាមឃាត់ មិនអោយមានសកម្មភាព អ្វីទាំងអស់

នៅតំបន់ បឹងព្រែកទប់នេះ ។ ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានអោយដឹងថា ឆ្លៀតពេលដែលកំលាំង វិស្វកម្មកំពុងឈូសឆាយ ពង្រីកផ្លូវ២៨មិថុនា ដែលផ្លូវនេះបែក ចេញពីផ្លូវឯករាជ្យ ឆ្ពោះទៅឆ្នេរឯករាជ្យ ឬឆ្នេរ៧ជាន់ ដោយ ឆ្លងកាត់តំបន់ បឹងព្រែកទប់ ម្ចាស់ដីឡូរត៍ មួយកន្លែងដែល មានម្ចាស់ឈ្មោះ ស៊ីម គា នៅក្បែរភូមិគ្រឹះ លោក តាក វណ្ណថា អតីតស្នងការ នគរបាល ខេត្តព្រះសីហនុ បច្ចុប្បន្នសមាជិក ក្រុមប្រឹក្សា ខេត្តព្រះសីហនុ បានឃុបឃិតគ្នា ជាមួយកំលាំងវិស្វរកម្ម ដោយអោយ កំលាំងវិស្វរកម្ម ដែលកំពុងកាយដី ធ្វើផ្លូវនៅម្តុំវិទ្យាល័យ ក្រុងនៅក្បែរនោះ យកមកចាក់នៅដីឡូរត៍ របស់ខ្លួនបាន ប្រហែលជាង ១០ឡានកូរ៉េតូចៗ ក៏មានការសង្ស័យដល់ មន្ត្រីអាជ្ញាធរជំនាញ ក៏បានចុះមកសួរនាំ ។

ពេលនោះគេ ឃើញខាងកំលាំង វិស្វកម្មឆ្លើយថាខ្លួន ឈូសឆាយពង្រីកផ្លូវទេ ប៉ុន្តែមន្ត្រីទាំង នោះមិនជឿព្រោះពង្រីក ផ្លូវឯណាចាក់ ដីចូលដីឡូរត៏ទៅវិញ ដោយឃើញសភាព ការណ៍មិនស្រួល ភ្លាមៗនោះ កំលាំងវិស្វកម្មក៏បាន បើកឡានកូរ៉េដឹកដី តូចៗទាំងនោះ គេចបាត់អស់ នៅសល់តែអាបុល ឈូសដីដែលយកចេញ មិនទាន់ ក៏ត្រូវបានមន្រ្តី ជំនាញ សុំគោលការណ៍ពី អភិបាលខេត្ត សំរេចចាប់ឃាត់អាបុល ឈូសដីនេះយកទៅ រក្សាទុកនៅសាលាក្រុង ព្រះសីហនុ ដើម្បីដោះស្រាយនៅ ពេលក្រោយតែម្តងទៅ ៕

អាជ្ញាធរឃាត់ អាបុលលួច ឈូសឆាយដី នៅតំបន់បឹងព្រែកទប់

អាជ្ញាធរឃាត់ អាបុលលួច ឈូសឆាយដី នៅតំបន់បឹងព្រែកទប់