សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមន្ទីរពទ្យ ព្រះអង្គឌួង ចុះMOU បង្កើនលទ្ធភាព និងប្រសិទ្ធភាព ក្នុងការងារមនុស្សធម៌ជូនពលរដ្ឋ

ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ លើវិស័យសុខាភិបាល ចុះជួយព្យាបាល ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមបណ្តាខេត្តនានា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ពិធីចុះអនុស្សារណ យោគយល់គ្នា រវាងសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមន្ទីពេទ្យព្រះអង្គឌួង ត្រូវបានប្រារព្ធធ្វើឡើងនៅ  អាគារចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោមអធិបតីភាព និងចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ និង លោកសាស្រ្តាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមានការ ចូលរួមពីសំណាក់ ក្រុមការងារនៃស្ថាប័ន ទាំងពីរជាច្រើននាក់ផងដែរ។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា ក្នុងនាមលោកផ្ទាល់ និងក្រុមគ្រូពេទ្យ ទាំងអស់ មានសេចក្តីសោមនស្សរីករាយ ដែលមានឱកាស ចូលរួមសកម្មភាព មនុស្សធម៌ ជាមួយសមាគមន៍ គ្រូពេទស្ម័គ្រចិត្ត សម្តេចតេជោ តាមរយៈការព្យាបាល ជូនប្រជាពលរដ្ឋ។

លោកបានបន្ត នៅឆ្នាំ១៩៩៥ មន្ទីរពេទ្យបានប្តូរឈ្មោះ ពីមជ្ឈមណ្ឌលឯកទេស ត្រចៀក ច្រមុះ បំពង់ក និងចក្ខុរោគ ជាមន្ទីរពេទ្យព្រះអង្គឌួង និង បានប្រែក្លាយជា គ្រឹះស្ថានសាធារណ រដ្ឋបាល តាមអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ និង បានចាប់ផ្តើម ដំណើរការ ជាគ្រឹះស្ថាន សាធារណរដ្ឋបាល នៅដើមខែធ្នូ ឆ្នាំ២០១៣ ដែលទទួបន្ទុកពិនិត្យ ព្យាបាល ជម្ងឺត្រចៀក ច្រមុះបំពង់ក ជម្ងឺមាត់ធ្មេញ ជម្ងឺចក្ខុរោគ ជម្ងឺសើស្បែក កែសម្ផស្ស និងស្តារលទ្ធភាពពលកម្ម សម្ភព និងរោគស្រ្តី។

លោក ហ៊ុន ម៉ាណែត  បានមានប្រសាសន៍ថា រយៈកាលកន្លងមក បុគ្គលិកមន្ទីរពេទ្យ បានចូលរួមក្នុង សកម្មភាពមនុស្សធម៌ រួមជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ដើម្បីផ្តល់សេវា ព្យាបាលមនុស្សធម៌ ជូនប្រជាពលរដ្ឋ ក្រីក្រទូទាំងប្រទេស។

លោក ហ៊ុន ម៉ាណែត ក៏មានជំនឿជាក់ថា ការចុះអនុស្សារណ យោគយល់គ្នាថ្ងៃនេះ និងបង្កើនកិច្ចសហប្រតិបត្តិការ អោយកាន់តែ ជិតស្និទថែមទៀត ក្នុងការងារមនុស្សធម៌ តាមរយៈការព្យាបាល ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តនានា។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដើម្បីធ្វើសកម្មភាព មនុស្សធម៌ តាមរយៈការព្យាបាល ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយឥតគិតថ្លៃ។ ដូចអ្វីដែលលោកប្រធានមន្ទីរពេទ្យ បានលើកឡើង គឺភាគីទាំងពីរ មានគោលបំណងដូចគ្នា មានយន្តការដូចគ្នា ដើម្បីជួយដល់ ប្រជាពលរដ្ឋកម្ពុជា៕