ឆ្នាំ២០១៥ ក្រសួងកសិកម្ម សម្លាប់សត្វទា ផ្ទុកជំងឺ ផ្ដាសាយបក្សី ៣០០០ក្បាល

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្លាប់សត្វទា ចំនួន៣០០០ក្បាល ដែលមានផ្ទុកជំងឺ ផ្ដាសាយបក្សី ខណៈផលិតផល សាច់ខូចគុណភាព ចំនួន២.១៧៦,៥គីឡូក្រាម ត្រូវបានកប់និងកម្ទេចចោល ។ នេះបើតាមរបាយការណ៍ ប្រចាំឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម ។

បើតាមការឲ្យដឹងពីរបាយការណ៍ដដែល «អនុវត្តជីវសុវត្ថិភាព ក្រសួងកសិកម្ម បានបាញ់ថ្នាំ រំងាប់មេរោគ នៅតាមកសិដ្ឋាន ចិញ្ចឹមសត្វ ទីកន្លែងចិញ្ចឹមសត្វ សត្តឃាតដ្ឋាន ទីកន្លែងលក់បក្សី និងកន្លែងផ្ទុះ ជំងឺសត្វចំនួន ៣៥,៦២៣លើក និងបង្ក្រាបបទល្មើសសត្វ និងផលិតផលមាន ដើមកំណើតពីសត្វ បានចំនួន២២៥ករណី និងទប់ស្កាត់ការ លួចនាំចូលសត្វមាន់ រស់ចំនួន១៦៤០ក្បាល និងពិន័យជាប្រាក់៥៨លានរៀល»។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពិសុខភាពសត្វ និងផលិតផល កសិកម្មសត្វ ត្រូវបានរដ្ឋសភា ពិនិត្យនិងអនុម័ត នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ និងបានបញ្ជូនទៅ ព្រឹទ្ធសភាដើម្បីពិនិត្យ និងអនុម័តនៅ ពាក់កណ្តាលខែមករា ឆ្នាំ២០១៦នេះ៕

ឆ្នាំ២០១៥ ក្រសួងកសិកម្ម សម្លាប់សត្វទា ផ្ទុកជំងឺ ផ្ដាសាយបក្សី ៣០០០ក្បាល