កម្ពុជាមានអ្នក ស្រឡាញ់ភេទ ដូចគ្នាជាង ១លាននាក់ ក្នុងនោះជនជាតិ ភាគតិចក៏មានដែរ

ភ្នំពេញ៖ លោក នួន ស៊ីដារ៉ា អ្នកសម្របសម្រួល គម្រោងសូជីរបស់ CCHR  បានឲ្យដឹងថា ក្រុមអ្នកស្រឡាញ់ភេទ ដូចគ្នា នៅកម្ពុជា មានចំនួន ១លាន៤សែននាក់ សូម្បីតែជនជាតិ ភាគតិចក៏មានដែរ។

ថ្លែងយ៉ាងដូច្នោះ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ លោក នួន ស៊ីដារ៉ា បានប្រាប់ឲ្យដឹងថា «ក្នុងចំណោម ប្រជាពលរដ្ឋ ១៤លាននាក់ បើគិតត្រឹម ១ភាគរយក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា មានចំនួន១សែន ៤ម៉ឺននាក់ ហើយគិតត្រឹម១០ ភាគរយមានចំនួន១លាន ៤សែននាក់»។

ទិន្នន័យខាងលើនេះទទួលបាន ពីអង្គសិទ្ធនារី បានចុះបង្ហាញចំនួន អ្នកស្រលាញ់ភេទ ដូចគ្នា  ហើយយើងក៏មិនទាន់ មានអ្នកស្រាវជ្រាវ លើបញ្ហានេះដែរ  នេះបើតាមលោក នួន ស៊ីដារ៉ា បានបន្ថែម។

អ្នកសម្របសម្រួលគម្រោងសូជីរបស់ CCHR បានបន្ថែមទៀតថា «បច្ចុប្បន្នយើងសង្កេតឃើញថា អ្នកស្រលាញ់ប្រុស ដូចគ្នាមានច្រើន ហើយក៏មានអ្នកស្រលាញ់ ទាំងពីរភេទផងដែរ » ។

លោកបានសង្កត់ធ្ងន់ទៀតថា «អ្នករៀបអាពាហ៍ពិពាហ៍ហើយ ក៏អាចស្រឡាញ់ភេទ ដូចគ្នា មានដែរ ហើយក៏ធ្វើឲ្យយើង ពិបាកបែងចែកដែរ លើបញ្ហានេះ » ។

លោក នួន ស៊ីដារ៉ា បានឲ្យដឹងបន្តទៀតថា «អ្នកស្រឡាញ់ ភេទដូចគ្នា អាចដឹងខ្លួនឯង នៅពេលដែល គាត់មានអាយុ ពី ១២ទៅ១៣ឆ្នាំ ដោយឃើញសញ្ញាថា ចាប់ផ្តើមលេងល្បែងរបស់ក្មេងស្រី និងតាមរយៈស្លៀកសារុងជាដើម» ។

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជា ត្រូវបានសង្គមផ្ដល់ តម្លៃកាន់ប្រសើឡើង និងការគាំទ្រដល់ពួកគេ ដែលនេះជាសន្ទុះមួយ មានការប្រែប្រួល យ៉ាងខ្លាំងសម្រាប់ការ រកឃើញរបស់ CCHR ។ ការគាំទ្រនេះក៏បាន កើតចេញពីព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលដែលមាន លោក ខៀវ កញារិទ្ធ និង លោក ផៃ ស៊ីផាន ជាដើម។

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា សព្វថ្ងៃមាន ៤ក្រុម ក្នុងនោះមាន បុរសស្រឡាញ់បុរស ស្ត្រីស្រឡាញ់ស្ត្រី  អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ប៉ុន្តែយើងពិបាក សម្គាល់ជាងគេ គឺអ្នកស្រឡាញ់ ទាំងពីរភេទ ដែលយើងហៅថា ស៊ីមពីរ ។

អ្នកសម្របសម្រួលគម្រោងខាងលើ បានបន្ថែមទៀតថា «ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា មានតាំងពីសម័យ អង្គរមកម្លេះ ដោយគេឃើញបុរស តែងខ្លួនជាស្ត្រីរកស៊ី ប្រេងម្សៅ» ។

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក៏បានចូលរួម បង្កើនកំណើត តាមរយៈស្រ្តីស្រឡាញ់ ស្ត្រីដោយ ពួកគាត់បានចាក់ បញ្ជូលមេជីវិតឈ្មោល ដើម្បីបង្កកំណើនដូច ប្ដីប្រពន្ធធម្មតា តែវាមិនបង្កឲ្យអត្រា ស្ត្រីអត់ប្តី ឬ បុរសអត់ប្តី កើនឡើងនោះដែរ ។

ចំណោមអ្នកស្រឡាញ់ភេទដូចគ្នា ភាគច្រើនមាននៅ ទីប្រជុំជន តែមិនមែនមានន័យថា ខាងជនបទអត់មាននោះទេ សូម្បីតែខាង ជនជាតិភាគតិច ក៏មានដែរ ៕