លោក Bobby Au Yeung ត្អូញថាហត់ ក្រោយថតរឿង «House of Spirits»

ហុងកុង៖ តារាសម្តែងហុងកុង លោក Bobby Au Yeung ដែលសម្តែងរឿង ជាមួយតារាជើងចាស់ លោក Bowie Wu ថ្មីៗនេះបានត្អូញត្អែរថា ហត់នឿយខ្លាំងក្រោយថតរឿង « House of Spirits » ។

ព័ត៌មានពី Jayne star បានឲ្យដឹង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៥៥ឆ្នាំ លោក Bobby Au Yeung បាននិយាយថាហត់ ក្រោយ ថត បញ្ចប់រឿង « House of Spirits » ដោយរៀបរាប់ថា ក្នុងឈុតទី១ខ្លួន ត្រូវចំណាយពេលថត រហូតដល់ទៅ៦០ថ្ងៃនៅផ្ទះ ហើយឈុតបន្តបន្ទាប់គឺ ខ្លួនត្រូវថតច្រើនជាងគេ ក្នុងរឿងមួយនេះ ហើយមានអារម្មណ៍ថា ហត់ទាំងកាយទាំងចិត្តតែម្តង ។

តារារូបនេះបន្ថែមថា « ពេលបញ្ចប់រឿងនេះខ្ញុំចង់សម្រាក ឲ្យបាត់ហត់នឿយសិន មុននឹងសម្រេចចិត្តទៅដើលេង នៅកន្លែងណាមួយ » ៕

លោក Bobby Au Yeung ត្អូញថាហត់ ក្រោយថតរឿង «House of Spirits»

លោក Bobby Au Yeung ត្អូញថាហត់ ក្រោយថតរឿង «House of Spirits»